កូនស្រីភ្ញាក់ខ្លួនព្រើតតែម្តង!ក្រោយពេលបានឃើញលេខសម្ងាត់កាតធនាគាររបស់សពម្ដាយ​​

ជា​រឿង​ដែល​យើង​ធ្លាប់បាន​ឮ ធ្លាប់​បាន​ឃើញ​ជា​ច្រើន​មក​ហើយ​អំពី​កូនៗ​ប្រុស​ស្រី​មិន​ខ្វល់ខ្វាយ​អ្នកមានគុណ​ពេល​ចាស់​ទៅ ប៉ុន្តែ​ពួកគេ​បែរ​ជា​ខ្វល់​អំពី​កេរ្តិ៍មរតក ទ្រព្យសម្បត្តិ​លុយកាក់​ពួកគាត់ទៅ​វិញ​។​

​ពួក​គេ​មិនសូវ​យកចិត្តទុកដាក់​មើលថែ​ឪពុកម្ដាយ ដូច​ទៅ​នឹង​ឪពុក​ម្ដាយ​មើលថែ​ពួកគេ​កាល​នៅ​តូចៗ ក្រោម​ហេតុផល​រវល់​នឹង​ការងារ ឬ​គ្រួសារ​ខ្លួនឯង ធ្វើឲ្យ​ឪពុក​ម្ដាយ​ទឹកភ្នែក​លើ​ក្បាលជ​ង្គ​ង់​ស្ទើរ​រាល់ថ្ងៃ​។ ប៉ុន្តែ​មិន​មានន័យថា កូនៗ​ទាំងអស់​សុទ្ធតែ​បែបនេះ​ទេ កូនៗ​ដែល​យល់​ពី​តម្លៃ​អ្នកមានគុណ និង​ចង់​ធ្វើជា​គំរូ​ឲ្យ​កូនខ្លួន​ក្រោយៗ​ប្រព្រឹត្ត​ល្អ​ចំពោះ​ខ្លួន​ដែរ ពួកគេ​តែងតែ​មើលថែ​ឪពុកម្ដាយ​។​

​ស្ត្រី​ក្នុង​រឿងនេះ គឺ​មិន​បាន​ខ្វល់​នឹង​ម្ដាយ​ទេ ប៉ុន្តែ​ពេល​ម្ដាយ​បាត់បង់​ជីវិត​ទៅ ទើប​ស្ដាយក្រោយ​ខកខ្លួន បន្ទាប់ពី​ដឹង​ថា ម្ដាយ​ស្រលាញ់​ខ្លួន​ខ្លាំងជាងគេ​បំផុត​។ ថ្ងៃមួយ​អ្នកស្រី Emily បាន​ទទួល​ទូរ​សព្ទ​ដោយ​ប្រាប់ថា ម្ដាយ​របស់​គាត់​បាន​លាចាក​លោក​ហើយ​ដោយ​ភាព​ចាស់ជរា​។ ប៉ុន្តែ​ដំណឹង​នេះ​ធ្វើឲ្យ​គាត់​ពិបាក​នឹង​ទទួលយក និង​ភ្ញាក់ផ្អើល​បំផុត ព្រោះ​អ្នកស្រី​មិន​បាន​ដឹង​ម្ដាយ​ឈឺ​តាំងពី​ពេល​ណា​ឡើយ​។ អ្នកស្រី​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​សព​ឲ្យ​ម្ដាយ​ដូច​គេឯង​។​

​ក្រោយ​ពី​ពិធី​ចប់សព្វគ្រប់ Emily បាន​ត្រលប់​ទៅ​មើល​ផ្ទះ​ចាស់​របស់​ម្ដាយ​ខ្លួន​ដែល​គាត់​ស្នាក់នៅ បន្ទាប់ពី​អ្នកស្រី​ទៅ​ធ្វើការ និង​រស់នៅ​ទីក្រុង​បាត់​ជា​ច្រើន​ឆ្នាំ​។ អ្នកស្រី​បាន​រើកកាយ​រកមើល​ក្នុង​ផ្ទះ​ក្រែង​មាន​អ្វី​បន្សល់ទុក ហើយ​ក៏​ប្រទះឃើញ​ប្រអប់​មួយ ពេល​បើក​មើល​ក៏​ឃើញ​កាត​ធនាគារ​របស់​ម្ដាយ​។ បន្ទាប់មក អ្នកស្រី​បាន​យក​កាត​នេះ​ទៅ​ដក​លុយ​របស់​ម្ដាយ​នៅ​ធនាគារ​ទាំង​មិន​ដឹង​លេខ​សម្ងាត់ (PIN code)​។ គាត់​គិតក្នុងចិត្ត​ថា ជាធម្មតា​ម្ដាយ​ចូលចិត្ត​ប្រើប្រាស់​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដាក់​ជា​លេខ​សម្ងាត់​លើ​អ្វីមួយ​។​

​ប៉ុន្តែ​ជា​អកុសល លេខ​នេះ​ជា​លេខ​ខុស​។ អ្នកស្រី​ក៏​រក​នឹក​បន្តទៀត ដោយ​គិត​ថា​ម្ដាយ​មិន​បាន​រៀបការ​ជា​ថ្មី​ទេ ក្រោយពី​ឪពុក​ស្លាប់ ដូច្នេះ​អ្នកស្រី​ច្បាស់​ណាស់​ថា ម្ដាយ​នឹង​ជ្រើសរើស​យក​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ឪពុក ដើម្បី​រំលឹក​ក្ដី​ស្រលាញ់​របស់​គាត់​ចំពោះ​គ្នា​។ ការបញ្ចូល​លេខ​សម្ងាត់​ជា​លើក​ទី​ពីរ​នេះ នៅ​តែ​ធ្វើ​ឲ្យ​អ្នកស្រី​បរាជ័យ​ដដែល​។​

​ដល់​ចំណុច​នេះ Emily ចាប់ផ្ដើម​ស្រងាកចិត្ត និង​ខឹង​ខ្លាំង​ឡើងៗ ដោយសារតែ​មិន​អាច​ដក​ប្រាក់​ពី​គណនី​របស់​ម្ដាយ​បាន​។ គាត់​បាន​ព្យាយាម​សាកល្បង​ជា​លើក​ទី ៣ តែ​នៅ​តែ​ខុស ធ្វើឲ្យ​ទូរ​ម៉ាស៊ីន ATM លេប​កាត​នោះ​ទុក​។ អ្នកស្រី​គ្មាន​ជម្រើស​អ្វី ក៏​ត្រលប់​ទៅ​ផ្ទះ​យក​សំបុត្រ​បញ្ជាក់​មរណភាព និង​សៀវភៅ​គ្រួសារ​មក​ស្នើ​ឲ្យ​ខាង​ធនាគារ​ជួយ​ដក​ប្រាក់​ឲ្យ​។ ទោះ​យ៉ាងណា​ក្ដី ជម្រើស​កិច្ចសន្យា​របស់​ម្ដាយ​ជា​មួយ​ធនាគារ បាន​ជ្រើសរើស​យក​ការមិនឲ្យ​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅកា​ន់​នរណាម្នាក់ សូម្បី​តែ​កូនស្រី​ខ្លួនឯង​។​

​អ្នកស្រី​មិន​អស់ចិត្ត ក៏​សញ្ជឹងគិត​អំពី​ព្រឹត្តិការណ៍​ធំៗ​កើតឡើង​ក្នុង​រង្វង់​គ្រួសារ​ដែល​ធ្វើ​ឲ្យ​ម្ដាយ​ងាយស្រួល​ចងចាំ​។ អ្នកស្រី​បាន​នឹកឃើញ​ដល់​ថ្ងៃ​អាពាហ៍ពិពាហ៍​ខ្លួនឯង ព្រោះ​ជា​ថ្ងៃ​ពិសេស និង​ជា​ថ្ងៃ​ដែល​ម្ដាយ​រីករាយ​សប្បាយចិត្ត​បំផុត​ក្នុង​មួយ​ជីវិត​របស់​គាត់​។ ថ្ងៃ​នោះ​ម្ដាយ​ក៏​បាន​ផ្ដាំផ្ញើរ​ប្ដី​អ្នកស្រី​ឲ្យមើល​ថែ​អ្នកស្រី​ផងដែរ ព្រោះ​គាត់​មាន​កូនស្រី​តែ​ម្នាក់​គត់​។​

Emily គិត​រួច​ក៏​សាកល្បង​ម្ដងទៀត​ដោយ​យក​កាលបរិច្ឆេទ​អាពាហ៍ពិពាហ៍​ខ្លួន តែ​ជា​រឿង​មិន​នឹកស្មាន វា​ជា​លេខ​សម្ងាត់​ដ៏​ត្រឹមត្រូវ​។ Emily រំភើប​ត្រេកអរ​ទប់​ទឹកភ្នែក​មិន​ជាប់ ព្រោះ​មិន​ដែល​គិតថា ថ្ងៃ​រៀប​ការខ្លួន ជា​ថ្ងៃ​ពិសេស​ជាង​គេ​របស់​ម្ដាយ​ទាល់តែសោះ​។ អ្នកស្រី​ក៏​បាន​ដក​ប្រាក់​យក​បន្តិច​ម្ដងៗ​ទាល់តែ​អស់​។​

​ចាប់តាំងពី​រៀបការ​រួច Emily បាន​ទៅ​រស់នៅ​ជាមួយ​ប្ដី​នៅ​ទីក្រុង និង​កម្រ​មកលេង​ម្ដាយ​ណាស់​។ ពេលខ្លះ ថ្ងៃ​ខួបកំណើត​ម្ដាយ​អ្នកស្រី​តែងតែ​ភ្លេច​ទូរ​សព្ទ​មក​សួរសុខទុក្ខ​ក៏មាន ប៉ុន្តែ​ម្ដាយ​អ្នកស្រី​នៅតែ​ស្រលាញ់​កូន មិន​ដែល​ភ្លេច​ម្ដង​ណា​ទេ​។ Emily មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការព្រងើយកន្តើយ​មិនបាន​តបស្នង​សងគុណ​ម្ដាយ​ឲ្យ​ច្រើនជាងនេះ សូម្បី​តែ​ដង្ហើមចុងក្រោយ​របស់​ម្ដាយ​ក៏​មក​មិន​ទាន់​។ ឥឡូវនេះ អ្នកស្រី​បាន​ប្រាក់​ទាំងនោះ ប៉ុន្តែ​វា​មិន​អាច​ជួស​វិប្បដិសារី​របស់​ខ្លួន​បាន​ទេ​​មាន​តែ​ភាព​ស្ដាយ​ក្រោយ​

Leave a Reply

Your email address will not be published. Required fields are marked *