សាកវាមើល! ភេសជ្ជៈនេះអាចសម្រកខ្លាញ់និងទម្ងន់បានពី ៥-១០Kg ក្នុងពេលដ៏ខ្លី
ក្រូច ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតជូរ និងវីតាមីន C។ សមាសធាតុអាស៊ីតជូរនេះមានប្រតិកម្មជាមួយខ្លាញ់ ប្រូតេអ៊ីន និងជាតិស្ករ ព្រមទាំងបញ្ចេញថាមពលច្រើនទៅឱ្យរាងកាយ។ ពិសេសសម្បកក្រូចមានផ្ទុកជាតិប្រេងសំខាន់ៗ សម្បូរជាតិសរសៃ។ វាមានសមត្ថភាពរារាំងពីការស្រូបយកជាតិស្ករ បង្កើតអារម្មណ៍ឆ្អែតមិនស្រេកឃ្លានអាហារ។
មិនតែប៉ុណ្ណោះ នៅពេលផ្សំវាជាមួយទឹកឃ្មុំ និងអំបិល ល្បាយដ៏មានប្រសិទ្ធភាពមួយនេះនឹងការពារអ្នកពីជំងឺដូចជា ឈឺក ផ្តាសាយ ឈឺក្បាល និងជួយរំលាយខ្លាញ់បានយ៉ាងពូកែដោយមិនចាំបាច់តមអាហារ ឬប្រឹងប្រែងហាត់ប្រាណឡើយ។
*គ្រឿងផ្សំ
ក្រូច 1គីឡូ
ទឹកឃ្មុំ 300មីលីលីត្រ
អំបិល 150ក្រាម
ក្រឡកែវ ឬក្រឡប្លាស្ទិចមួយ
*ការណែនាំ
ជំហ៊ាន1 អ្នកត្រូវជ្រើសរើសយកក្រូចស្រស់ សម្បូរទឹកច្រើន។ យកវាទៅលាងឱ្យស្អាត រួចដាក់ត្រាំក្នុងទឹកអំបិលរយៈពេល 15នាទី។ អំបិលនឹងទៅកម្ចាត់ជាតិពុល និងបង្ការពីបញ្ហាផ្សេងៗបើមាន។ ចុងក្រោយ ស្រង់ក្រូចដាក់ក្នុងកញ្ច្រែងឱ្យខ្សោះទឹក។
ជំហ៊ាន2 ប្រើកាំបិតហាន់ក្រូចជាបន្ទះក្រាស់ៗ។ ចំណាំ៖ លាងក្រឡកែវសិនមុននឹងអ្នកប្រើប្រាស់វា។
ជំហ៊ាន3 ដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងក្រឡ ក្នុងស្រទាប់ក្រូចនីមួយៗត្រូវចាក់ទឹកឃ្មុំ និងបន្ទាប់មកទៀតដាក់អំបិលចូល។ ធ្វើបែបនេះរហូតដល់អស់។
ជំហ៊ាន4 អ្នកត្រូវប្រើសង្កត់វាឱ្យណែនល្អ ដូចនេះក្រូចនឹងមិនអណ្តែតឡើងលើ។
ជំហ៊ាន5 ចុងបញ្ចប់គ្របគំរបក្រឡឱ្យជិត រក្សាទុកនៅកន្លែងស្ងួត ត្រជាក់ ក្រោយរយៈពេល 1ខែអាចប្រើបាន។
*វិធីប្រើ
អ្នកគ្រាន់តែត្រូវដួសទឹកក្រូចត្រាំខាងលើ 3-5ស្លាបព្រាបាយដាក់ចូលក្នុងទឹកក្តៅអ៊ុនៗចំណុះ 150មីលីលីត្រ អ្នកនឹងទទួលបានភេសជ្ជៈដ៏ឆ្ងាញ់ និងសម្បូរជីវជាតិ។
ទទួលទានភេសជ្ជៈនេះជារៀងរាល់ព្រឹកក្រោយពេលភ្ញាក់ពីគេង។ ឬអាចលាយជាមួយទឹកផឹកពេលណាដែលអ្នកស្រេក។ *សម្គាល់ បើសិនអ្នកចង់ដាក់ទឹកកកអាចដាក់បាន។ តែចំពោះករណីអ្នកក្អក ផ្តាសាយ ឈឺក គួរញ៉ាំទាំងក្តៅអ៊ុនៗ។
បន្តប្រើរូបមន្តមួយនេះរយៈពេលប្រហែល 2សប្តាហ៍ វានឹងជួយសម្រកខ្លាញ់បានយ៉ាងល្អ។ ហើយទម្ងន់របស់អ្នកនឹងស្រកបានពី 5-10គីឡូក្នុងរយៈពេល 1ខែនេះ៕