ខ្លាំងបាត់!!! យប់ផ្សំដំណេក កូនក្រមុំរវល់ចុចទូរស័ព្ទប្រកែកមិនព្រមរួមដំណេក កូនកំលោះដាក់ពាក្យ លែងលះភ្លាមៗ
ក្នុងសម័យបច្ចេកវិទ្យា ដ៏ទំនើបនេះ មនុស្សគ្រប់គ្នា មិនអាចរស់នៅដោយអត់ពួកវាក្នុងដៃបានទេ ក្នុងនោះសូម្បីតែ ទៅបន្ទប់ទឹក ឬងូតទឹកក៏ពួកគេ យកវាទៅតាមខ្លួនដែរ។ តែទោះបីជាយ៉ាងនេះក្ដី ប្រសិនបើមនុស្សញៀន នឹងការប្រើប្រាស់វាពេកនោះ វាអាចបណ្ដាលឲ្យមានបញ្ហា មួយចំនួនកើតឡើងចំពោះពួកគេ ក្នុងនោះមានដូចជាការលែងលះជាដើម។
ជាឧទាហរណ៍ជាក់ស្ដែង សម្រាប់ប្ដីប្រពន្ធទើបតែរៀបការថ្មីថ្មោង យប់ដំបូងនៃថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺជាថ្ងៃដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ ប៉ុន្តែសម្រាប់បុរសសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីតមួយរូបនេះវិញ គឺវាមិនដូច្នេះនោះទេ គឺយប់ដំបូងជាមួយកូនក្រមុំគឺជាបទពិសោធន៍ដ៏អាក្រក់បំផុត ដែលរូបគេធ្លាប់ជួប ដោយកូនកំលោះរូបនេះ បានដាក់ពាក្យលែងលះជាមួយកូនក្រមុំភ្លាមៗ ក្រោយខណៈពេលដែលពួកគេរៀបការរួច។
យោងតាមសាច់ញាតិម្នាក់បានឲ្យដឹងថា កូនក្រមុំបានប្រកែកមិនព្រមរួមដំណេកជាមួយកូនកំលោះ ដោយរូបនាងជាប់លេងសារតាមទូរស័ព្ទជាមួយមិត្តភ័ក្ដិរបស់នាង។ ក្នុងនោះសាច់ញាតិរូបនេះបានបន្ថែមទៀតថា “កូនកំលោះបានសុំឲ្យកូនក្រមុំពន្យារពេលលេងទូរស័ព្ទសិន តែនាងមិនព្រមហើយខឹង ហើយបន្ទាប់មកនៅពេលកូនកំលោះសួរថា តើមិត្តភ័ក្ដិរបស់នាងសំខាន់ជាងរូបគេមែនទេ កូនក្រមុំឆ្លើយថាហ្នឹងហើយ”។
ក្រោយមកការឈ្លោះប្រកែកគ្នាមួយនេះ បានបណ្ដាលឲ្យកូនកំលោះ ទាមទារឲ្យមានការលែងលះ។ ទន្ទឹមគ្នានោះគណៈកម្មាធិការ ខាងផ្នែកផ្សះផ្សា បានយល់ព្រម ទទួលសំណើចំពោះករណីនេះដែរ ហើយរង់ចាំមើលថា តើប្ដីប្រពន្ធមួយគូនេះ អាចយល់ព្រមដោះស្រាយ បញ្ហានេះជាមួយគ្នាដែរឬទេ តែទោះបីជាយ៉ាងនេះក្ដី ខាងកូនកំលោះបានទទូចថារូបគេចង់ឲ្យជីវិតអាពាហ៍ពិពាហ៍របស់គេបានបញ្ចប់។