ព្រឺក្បាលខ្ញាក់ ក្រោយនារីម្នាក់បើកទ្វារផ្ទះរបស់ខ្លួនមក ស្រាប់តែឃើញមានសុទ្ធតែ (មានវីដេអូ)
Florida ៖ ជាការពិតណាស់ថ្មីៗនេះស្រ្តីម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែបើកទ្វារផ្ទះ ក៏ឃើញវ៉ូងក្តាមខៀវ ដ៏ច្រើននិង មានទំហំធំៗគួរសមដែរ បានរត់ប្រសេចប្រសាច ពេញទីធ្លាផ្ទះរបស់នាង ក្រោយពីមេឃភ្លៀង យ៉ាងសស្រាក់សស្រាំរួចមក។ដោយឡែក វ៉ូងក្តាមទាំងនេះបាន ចូលមកពេញទីធ្លាផ្ទះ របស់នាងតែម្តង អាចនិយាយបានថា ស្ទើរតែពេញមួយចំហៀងដី ខាងក្រៅផ្ទះនាងតែម្តង រីឯគោលបំំណង ពួកវាក៏មិនដឹងថា វាចង់
ទៅណាដែរ។បន្ទាប់ពី ស្រ្តីនេះបានឃើញវ៉ូងក្តាមទាំងនេះមក នាងក៏បានទាញកាំមេរ៉ាទូរសព័្ទ មកថតវីដេអូតែម្តង ដោយបាននិយាយថា ដោយសារមេឃភ្លៀងខ្លាំងពេក ទើបបានជាផ្អើលមក ទាំងវ៉ូងដូច្នេះតែម្តង។គួររំលឹកដែរ គណៈកម្មការអភិរក្សនៅក្នុងរដ្ឋFlorida ក៏អនុញ្ញាត្តិឲ្យប្រជាជនចាប់ក្តាម មកបរិភោគជាអាហារបានដែរ នៅក្នុងខែនេះ៕ប្រភព៖ហ្វេសប៊ុក