រូបភាពបង្កប់អត្ថន័យ រាប់ម៉ឺនម៉ាត់ ទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍
មង្គលការជាពិធី ដ៏ឧត្ដុង្គឧត្ដមមួយ ដែលមនុស្សប្រុសស្រី គ្រប់រូបតែងប្រាថ្នាចង់បាន និងចង់ថែរក្សាចំណងនេះ ឲ្យនៅជាប់គង់វង្ស ជារៀងរហូតទៀតផង។ ក្នុងនោះគេឃើញ មានមង្គលការធំៗជាច្រើន ដែលប្រារព្ធឡើង ត្រូវចំណាយលុយអស់មិនចេះតិច តែស្របគ្នានេះ គេក៏ឃើញមានមង្គលការ ដែលគ្រាន់តែប្រារព្ធឡើង គ្រាន់តែជាការបង្គ្រប់កិច្ចផងដែរ។
តាមរយៈនេះ មានរូបភាពប៉ុន្មានសន្លឹក បង្ហាញពីមង្គលការមួយ នៅតាមទីជនបទ ត្រូវបានបង្ហោះចូលក្នុង បណ្ដាញទំនាក់ទំនងសង្គម Facebook ហើយទន្ទឹមគ្នានេះ វាបានទាក់ទាញក្រសែភ្នែករបស់ អ្នកប្រើប្រាស់ Facebook យ៉ាងខ្លាំង។
នៅលើរូបភាពនេះ មានការពិពណ៌នាមកថា “នេះជាការសែនព្រេង រៀបការប្តីប្រពន្ឋមួយគូរនៅជនបទ ដោយពួកគាត់ទាំងពីរ មិនមានប្រាក់កាសគ្រប់គ្រាន់ ដើម្បីធ្វើពិធីរៀបការ អោយបានហឹកហ៊ាក់និងគេ… ។” (លំនាំដើមទាំងស្រុង)
គ្រាន់តែបានឃើញរូបភាព រួមផ្សំជាមួយនឹងការពិពណ៌នានេះភ្លាម មានមិត្តអ្នកលេង Facebook មួយចំនួន មានភាពរំជើបរំជួល និងក្ដុកក្ដួលក្រៃលែង ហើយក្នុងនោះក៏មានអ្នកខ្លះបានលើកឡើងជាមតិផ្សេងៗគ្នា ដែលបញ្ជាក់ពីការកោតសរសើរ និងសេចក្ដីអាណិតអាសូរផងដែរ។
ចុះដោយឡែកសម្រាប់ប្រិយមិត្តមិញ យល់ឃើញយ៉ាងណាដែរ? តើកត្តាដែលធ្វើឲ្យមនុស្សពីរនាក់ អាចស្រលាញ់គ្នាជារៀងរហូតបាន អាស្រ័យលើការរៀបអាពាហ៍ពិពាហ៍ ដែលចំណាយអស់រាប់ម៉ឺនដុល្លារ ឬក៏អាស្រ័យលើមនុស្សប្រុសស្រីទាំងពីរនាក់ ដែលស្រលាញ់គ្នា?