ប្តីប្រពន្ធមហាសំហាង រកឃើញ «ឃ្លាំងទ្រព្យ» ផ្ទុកក្នុងកំប៉ុងអាលុយមីញ៉ូមនៅក្រោមគល់ឈើកាលពី១៥០ឆ្នាំមុន ក្លាយជាអ្នកមានទំាងមិនដឹងខ្លួន…
ប្តីប្រពន្ធ២រូបនៅអាមេរិក តែងបណ្តើរគ្នាត្រសង កាត់ដើមឈើ១នៅជិតផ្ទះស្ទើររៀងរាល់ថ្ងៃ ។ ពួកគេរស់នៅភាគខាងជើងកាលីហ្វ័រញ៉ា ហើយបានរកឃើញ «ឃ្លាំងទ្រព្យ» ផ្ទុកក្នុងកំប៉ុងអាលុយមីញ៉ូម ។កំប៉ុងទាំងនេះស្ថិតក្រោមគល់ឈើមើលទៅហាក់គ្មានអ្វីពិសេស ហើយពួកគេដើរកាត់ដើមឈើនេះជារឿយៗ ។ រហូតដល់ថ្ងៃមួយ ក្នុងអារម្មណ៍ពួកគេទាំង២ហាក់មានអ្វីជំរុញឆ្ពោះទៅរកគល់ឈើនោះ ។បន្ទាប់ពីគាស់យកកំប៉ុងដែលលៀនចេញមកបើកមើល ធ្វើឲ្យគេទាំង២នាក់ភ្ញាក់ផ្អើលស្ទើរសន្លប់ ព្រោះក្នុងនោះសុទ្ធសឹងជាកាក់មាស ដែលលាយឡំនឹងដីភក់ ។
ពួកគេក៏កកាយយកបានកំប៉ុង ៨ មកផ្ទះ រួចពឹងអ្នកឯកទេសពិនិត្យមើល ។ គេប្រាប់ថា នេះជាកំណប់មហាសាល ។ ព្រោះថា កាក់មាសទាំងនេះ ត្រូវបានកប់តាំងពី ១៥០ ឆ្នាំ មុនម្លេះ ហើយម្ចាស់វាពិតជាអ្នកមានកំពូលម្នាក់ ។ ក្រោយពេលកប់វាបានត្រូវ «បំភ្លេចចោល» ជាង១សតវត្ស ។ សរុបមានកាក់មាស ១៤២៧ ហើយវាត្រូវបានផលិតចន្លោះឆ្នាំ ១៨៤៧ – ១៨៩៤ ។
ប្រសិនបើគិតពីទម្ងន់មាស នោះវាមានតម្លៃត្រឹម ២៧.០០០ ដុល្លារ ទេ ។ ប៉ុន្តែ ព្រោះវាជាប្រភេទ «រូបីយប័ណ្ណ» កម្រ និងបូរាណ ជាហេតុនាំឲ្យតម្លៃពិតដ៏ «សាមញ្ញ» មួយនេះ មានតម្លៃដល់ទៅជាង ១ ពាន់លានដុល្លារ ឯណោះ ។
ប៉ុន្តែ ប្តីប្រពន្ធ២រូបនេះ ពុំចង់ឲ្យល្បីរន្ទឺតាមរយៈ «របត់ជីវិត» ថ្មី ដែលពួកគេ «ចង់អ្វីក៏បាន» ឡើយ ។ គេសំណូមពររក្សាការសម្ងាត់ពីអត្តសញ្ញាណ ។
គ្រាន់តែដឹងថា នឹងរក្សាទុកខ្លួនជាអនុស្សាវរីយ៍ លក់ខ្លះជារបកលុយទុកបង្ការក្រែងមានតម្រូវការប្រថុចញ៉ុចអ្វី ។អ្នកទាំងពីរក៏បានឲ្យសារមន្ទីរពិព័រណ៍ខ្ចី ដើម្បីដាក់តាំងនៅ Atlanta ។តើប្តីប្រពន្ធ២នាក់នេះបានសាងបុណ្យអ្វីទៅហ្ន៎! អស្ចារ្យមែន!!