អ្នកទេសចរណ៍ ព្រឺរោមខ្ញាកតែម្តង!! ពេលឃើញរបស់អាថ៌កំបាំងដែលលាក់ទុក ក្នុងរូងភ្នំមួយនេះ…(មានវីដេអូ)
រាប់ពាន់ឆ្នាំកន្លងមកហើយ មនុស្សគ្រប់ជាតិសាសន៍ជុំវិញពិភពលោកតែងតែធ្វើដំណើរកាត់ព្រៃភ្នំ សមុទ្របឹងបួ ដើម្បីស្វែងរករឿងរ៉ាវដែលបង្កប់ពីអតីតកាលឲ្យមនុស្សជំនាន់ថ្មីបានដឹង បានសិក្សាស្រាវជ្រាវ។
រឿងរ៉ាវទាំងនោះនឹងជួយពន្យល់ពីការកកើត ឬការបាត់បង់អ្វីមួយ។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែង ពួកគេពិតជាបានរកឃើញអ្វីថ្មីៗមែនដូចជា ឆ្អឹងសត្វផុតពូជ ប្រពៃណីទំនៀមទម្លាប់ ការរស់នៅរបស់មនុស្សមួយក្រុមជាដើម ដើម្បីកត់ត្រាចងក្រងជាប្រវត្តិសាស្ត្រ។
ជាយូរឆ្នាំដែរហើយ មនុស្សមួយក្រុមបានទៅដល់ជួរភ្នំ Pulag ក្នុងខេត្ត Ifugao ប្រទេសហ្វីលីពីន និងបានប្រទះឃើញរូងភ្នំចំណាស់មួយផ្ទុកទៅដោយសាកសពមនុស្សជាច្រើនដែលជាប្រពៃណីរបស់បុព្វបុរសរស់នៅតំបន់ក្បែរៗនោះ។ តំបន់ខាងលើពោរពេញដោយអាថ៌កំបាំងមនុស្សជំនាន់មុន ធ្វើឲ្យគេត្រូវធ្វើស្ពានឆ្លងសម្រាប់ឲ្យអ្នកទេសចរចូលទស្សនាតែម្ដង។
អ្នកទេសចរដែលចង់ចូលទៅមើលក្នុងរូងភ្នំមិនអាចទៅមើលតែខ្លួនឯងបានទេ ពួកគេត្រូវមានជំនួយពីមគ្គុទ្ទេសក៍ ឬអ្នកនាំផ្លូវ ព្រោះអ្នកទាំងនេះអាចនិយាយបួងសួងសុំម្ចាស់ព្រៃភ្នំដូនតាឲ្យខមាទោសមុនពេលចូលទៅដល់។ បន្ទាប់ពីសុំរួចរាល់ អ្នកទេសចរនឹងឃើញសាកសពជាច្រើនមានដេកផង អង្គុយផងនឹងថ្កល់។ សាកសពទាំងនោះគេហៅថា ម៉ាំមីភ្លើង ឬម៉ាំមី Ibaloi របស់កុលសម្ព័ន្ធជាច្រើនបង្កើតឡើង។
បើតាមការឲ្យដឹងរបស់អ្នកនាំផ្លូវ ដំណើរការម៉ាំមីនេះមានតាំងពី ២ពាន់ឆ្នាំមុនគ្រិស្ដសករាជមកម៉្លេះ។ តាមប្រភពដដែល ពិធីនេះធ្វើឡើងនៅពេលមនុស្សជិតស្លាប់មែនទែន ពួកគេត្រូវបង្ខំឲ្យផឹកទឹកម្យ៉ាងមានរស់ជាតិប្រៃខ្លាំងណាស់។ បន្ទាប់ពីស្លាប់ ពួកគេនឹងត្រូវយកទៅលាងសម្អាត រួចដាក់ឲ្យអង្គុយឱបក្បាលជង្គង់ និងចុងក្រោយដាក់ឆ្អើរលើភ្លើង ដើម្បីឲ្យសាកសពស្ងួតក្រៀម មិនធុំក្លិនស្អុយ។ ដំណើរការនេះប្រព្រឹត្តិទៅជាច្រើនថ្ងៃ ឬជាច្រើនសប្ដាហ៍។
នៅពេលសាកសពក្រៀមពេញលេញហើយ ពួកគេនឹងត្រូវដាក់ដេកដូចទារកក្នុងសុក។ ជួនកាលគ្រួសារខ្លះនឹងកប់ជាមួយសាច់ញាតិមុនៗ និងពេលខ្លះកប់តែឯងក៏មានដែរ។ ទោះយ៉ាងណាពិធីនេះ ត្រូវបានកាត់បន្ថយក្នុងឆ្នាំ ១៥០០ នៃគ្រិស្ដសករាជ ក្រោយពេលអ្នករុករកកាន់សាសនាគ្រិស្ដជាច្រើននាក់មកពីប្រទេសអេស្ប៉ាញ មកដល់។ រូងទាំងនេះត្រូវបានទុកចោលជាច្រើនសតវត្ស តែក៏មានមនុស្សជំនាន់ថ្មីខ្លះៗនៅប្រកាន់ខ្ជាប់គោរពប្រពៃណីខាងលើដែរ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលហ្វីលីពីនបានចាត់ទុកតំបន់នេះជា រតនសម្បត្តិវប្បធម៌ជាតិទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖