សូមជួយស៊ែរបន្តផង អភូតហេតុពិតជាមានពិតមែន ក្មេងស្រីមួយរូប កប់ជាប់ក្នុងគំនរអាគារ បាក់រលំជិត២០ម៉ោង តែនៅមានជីវិត ត្រូវបានក្រុមសង្គ្រោះ

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Huy Bunleng បាន​មានការ​រៀបរាប់​ ទាក់ទង​នឹង​ករណី​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ ដែលក្មេងស្រីម្នាក់បានរួចផុតពីសេចក្តីស្លាប់​ ក្រោយពីបានកប់នៅក្នុង​ថ្មបាក់អស់រយៈពេល​ជិត​២០ម៉ោង​។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​ខាង​លើ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​


«ក្រុងព្រះសីហនុ​៖​ ក្មេងស្រីមួយរូបឈ្មោះ​ អ៊ុង ណេង អាយុ១៦ឆ្នាំ ដែលនៅមានជីវិត ក្រោយកប់ជាប់ក្នុងគំនរអាគារសង់ថ្មី ដែលបាក់រលំជិត២០ម៉ោង ហើយត្រូវបានក្រុមសង្គ្រោះកាយរំដោះយកចេញបាន នៅវេលាម៉ោងជិត១២យប់ថ្ងៃ២២ ខែមិថុនា​ ឆ្នាំ​២០១៩ ។ អាចចាត់ទុកថា​ ជាសំណាងដ៏វិសេសវិសាលមួយរបស់ជនរងគ្រោះរូបនេះ ជាមួយនឹងការអបអរ រំភើបពីបុគ្គលិកក្រុមសង្គ្រោះ ដែលមិនចង់ឃើញសាកសព។


សូមបញ្ជាក់ថា គិតមកត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃ២៣​ ខែមិថុនា​ ឆ្នាំ​២០១៩នេះ សាកសពបុរសម្នាក់ទៀត​ ត្រូវបានរកឃើញក្នុងគំនរអាគារបាក់បែកនេះ ដែលធ្វើអោយចំនួនអ្នកស្លាប់កើនដល់១៨នាក់ហើយ​ គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃដដែលនេះ ។ ចំណែកអ្នករងរបួសគឺនៅរក្សាចំនួន២៤នាក់ដដែល»។


គួរ​រំលឹក​ផង​ដែរ​ថា​ ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​នេះ​ បានកេីតឡេីងកាលពី​កាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលមាន​ទីតាំងនៅជិតកន្លែងលាងរថយន្តយីហោឈ្មោះ អារុណរះ ស្ថិត​ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។​ មកដល់ពេលនេះ​ ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​ ​បាននឹងកំពុង​ជួយ​សង្រ្គោះ​ជនរងគ្រោះ​បន្តទៀត​ ដែលកំពុង​ជាប់​គាំង​នៅខាងក្រោម​អគារ​ដួលរលំនេះ។


ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *