អត់អស់លុយទេ! អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ ត្រូវបានផ្តល់ដោយឥតគិតថ្លៃជូនពលរដ្ឋខ្មែរដែលមានអាយុចាប់ពី…
បើតាមសេចក្ដីជូនដំណឹងបានអោយដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ ត្រូវបានផ្តល់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី១៥ឆ្នាំឡើង។ ក្នុងនោះដែរក៏បានបញ្ជាក់ផងដែរថាអត្តសញ្ញាណប័ណសញ្ជាតិខ្មែរតែម្តង់គត់ (លើកលែងអស់សុពលភាព ឬបាត់ ឬខូច) ។ ហើយពេលទៅធ្វើសាមីខ្លួនត្រូវបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលនៅតាមមូលដ្ឋាន ស្រុកខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តក្រុង។ ឬក៏អាចស្នើសុំនៅស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី នៅផ្សារទំនើបអ៊ីអនម៉ល ២ ស្ថិតក្នុងខណ្ឌសែនសុខ (ចំពោះអ្នកនៅរាជធានីភ្នំពេញ)។
សេចក្តីអំពាវនាវដដែល បញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទៅស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ត្រូវភ្ជាប់ឯកសារទៅជាមួយចំនួនរួមមានដូចជា
សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួន
សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសាររបស់សាមីខ្លួន
ជនបរទេសត្រូវមានព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ
សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលថាជននោះកើតពីឪពុកឬម្តាយដែលមានសញ្ជាតិខ្មែរ ឬឯកសារភស្តុតាងជាផ្លូវការដែលបញ្ជាក់ថាសាមីជនកើតមកពីឪពុកម្តាយដែលមានសញ្ជាតិខ្មែរ។