សូមអបអរសាទរ និងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក្នុងឱកាសបញ្ចប់ការសិក្សាយ៉ាងជោគជ័យ ថ្នាក់បរិញ្ញាប័ត្រ នាសកលវិទ្យាល័យ University of International Business and Economics នៅសាធារណរដ្ឋប្រជាមានិតចិន
នៅល្ងាចថ្ងៃសៅរិ៍ ១៤កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ខណៈពេលមុននេះបន្តិច យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុក Royal du Cambodge បានបង្ហោះសារដោយមានអត្ថន័យទាំងស្រុងដូចតទៅ៖«សូមអបអរសាទរ និងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក្នុងឱកាសបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។