តើជំងឺហឺត ព្យាបាលជាដែរឬទេ? រោគសញ្ញាហឺតមានដូចម្តេចខ្លះ? តើត្រូវព្យាបានដូចម្តេច? គឺបកស្រាយនៅទីនេះ…

តើជំងឺហឺត ព្យាបាលជាដែរឬទេ?​​ ហឺត ជាជំងឺរលាកទងសួតរ៉ាំរ៉ៃុដែលបង្កឡើយដោយប្រតិកម្មទងសួតជាមួយនឹងអាឡែកហ្សែន បន្ទាប់មកធ្វើអោយមានការត្បៀតទងសួតជាហេតុដែលបណ្តាលអោយមានការលំបាកក្នុងការដកដង្ហើមចេញ។

អាឡែកហ្សែន ជាអ្វី?​​ អាឡែកហ្សែនជាសារធាតុទាំងឡាយណាដែលអាចបង្កអោយមានប្រតិកម្មអាឡែកហ្ស៊ី ។ អាឡែកហ្សែនផ្លូវដង្ហើមអាចមានដូចជា៖

រោមសត្វជាពិសេសសត្វឆ្មា សត្វល្អិតតូចៗដែលនៅតាមផួយ មុង កន្ទេល លំអងផ្កា ផ្សែងបារី ផ្សែងអូស ផ្សែងម៉ូតូឡាន ឬផ្សែងធូប អាកាសធាតុត្រជាក់ ក្លិនឈួលខ្លាំង សារធាតុគីមី ។ល។

គ) រោគសញ្ញាហឺតមានដូចម្តេចខ្លះ?​ រោគសញ្ញាហឺតអាចមានដូចជា៖

ហត់ ដកដង្ហើមចេញពិបាក (អាចលឺសំឡេង ងឺតៗ ដូចសំឡេងឆ្មា) ក្អក ជាពិសេសនៅពេលយប់ឬ ពេលអាកាសធាតុត្រជាក់ ណែនទ្រូង ផ្តាសាយញឹកញាប់

ឃ) តើហឺតអាចព្យាបាលជាឬអត់? រហូតមកដល់បច្ចប្បន្នថ្វីត្បិតតែពុំទាន់មានថ្នាំព្យាបាលជាដាច់ តែគេអាចគ្រប់គ្រងជំងឺហឺតបានប្រសើរ មានន័យថាអាចជំងឺអាចរស់នៅបានសុខសប្បាយដូចគេដូចឯងដោយពុំមានរោគសញ្ញារំខាន។ ករណីហឺតខ្លះអាចព្យាបាលជាដាច់បានទាល់តែហឺតនោះបង្កឡើយដោយអាឡែកហ្សែនជាក់លាក់ ឧទាហរណ៍ បើហឺតបង្កដោយអាឡែកហ្សុីរោមឆ្មា នោះបើឈប់ប៉ះពាល់នឹងឆ្មានោះជំងឺហឺតនឹងជាដាច់។

ង) តើត្រូវព្យាបានដូចម្តេច? ការព្យាបាលហឺតដោយប្រសិទ្ធភាពខ្ពស់ត្រូវ៖ – ជៀសវាងអោយបានពីអាឡែកហ្សែន ដែលបង្កអោយមានប្រតិកម្មទងសួត។ – ប្រើថ្នាំតាមវេជ្ជបញ្ជាដែលមានថ្នាំ២ក្រុមសំខានៗ ។ ទី១ ជាប្រភេទថ្នាំសង្គ្រោះបន្ទាន់ ដែលប្រើតែពេលមានរោគសញ្ញារំខានតែប៉ុណ្ណោះ (Reliever medications) ។ ទី២ ជាប្រភេទថ្នាំព្យាបាលការរលាកជាប្រចាំនៃទងសួត ឬ ជាថ្នាំការពារកុំអោយមានរោគសញ្ញារំខាន (controller medications)។

ដូច្នេះបើមានរោគសញ្ញាសង្ស័យសូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។

ប្រភព៖ផេកពេទ្យកាល់ម៉ែត

Leave a Reply

Your email address will not be published. Required fields are marked *