នារីម្នាក់ជាកូនអ្នកមាន សង្សារនាងជាកូនអ្នកក្រ ​នាងបើករថយន្ដទំនើបទៅរៀន ប៉ុន្ដែមិននឹកស្មានថានាងហ៊ានធ្វើបែបនេះដាក់សង្សារខ្លួនសោះ

នារីម្នាក់ជាកូនអ្នកមាន សង្សារនាងជាកូនអ្នកក្រ ​នាងបើករថយន្ដទំនើបទៅរៀន ប៉ុន្ដែមិននឹកស្មានថានាងហ៊ានធ្វើបែបនេះដាក់សង្សារខ្លួនសោះមានសិស្សប្រុសម្នាក់នៅប្រទេសតៃវ៉ាន់បានបង្ហោះរឿងរ៉ាវរបស់ខ្លួននៅលើសង្គមហ្វេសប៊ុកថា៖សង្សាររបស់គាត់ជាកូនអ្នកមាន មានរបស់ប្រើល្អៗ ថ្លៃៗ ប៉ុន្ដែខ្លួនគាត់ត្រឹមជាសិស្សធម្មតាម្នាក់ ដាច់ខែស្ទើរតែដាច់បាយ។


នៅពេលដែលអ្នកទាំងពីមានស្នេហាជាមួយគ្នា គាត់មានអារម្មណ៍ថាវណ្ណៈគ្រួសាររបស់ពួកគាត់គឺខុសគ្នាដាច់ដូចមេឃនិងដី ប៉ុន្ដែសង្សាររបស់គាត់មិនដែលមើលងាយថាក្រឡើយ នាងតែងតែបារម្ភពីគាត់ ថ្ងៃណាគាត់គ្មានប្រាក់ទិញបាយញ៉ាំ នាងតែងតែទិញបាយយកទៅឲ្យគាត់ញ៉ាំជានិច្ច។

គាត់ស្រក់ទឹកភ្នែកហើយនិយាយជាមួយសង្សារថា “ឲ្យបងសុំទោសផង ដែលធ្វើឲ្យអូនលំបាក អូនតែងតែយកបាយមកឲ្យបងញ៉ាំគ្រប់ពេល” សង្សាររបស់គាត់បាននិយាយថា “អូនដឹងថាបងខ្វល់ពីអូន ទោះបីបងសល់ប្រាក់ទិញបាយបានត្រឹមតែមួយចាន ប៉ុន្ដែបងយកបាយនោះមកឲ្យអូនញ៉ាំ សុខចិត្តអត់ខ្លួនឯង”ទោះបីគាត់ក្រីក្រគ្មានប្រាក់យ៉ាងណា ប៉ុន្ដែគាត់ខំប្រឹងមើលថែ

Take Care សង្សារខ្លួនបានយ៉ាងល្អ ទោះបីចេញពីរៀនហត់នឿយយ៉ាងណា ក៏គាត់នៅតែជិះម៉ូតូជូនសង្សារទៅញ៉ាំបាយ ព្រោះសង្សាររបស់គាត់ធ្លាប់ប្រាប់ថា “បើកឡានត្រូវតែកាន់ចង្កូត មិនដូចជិះម៉ូតូបានឱបចង្កេះ ធ្វើឲ្យនាងមានអារម្មណ៍កក់ក្កៅ”ដើម្បីឲ្យសង្សាររបស់ខ្លួនបានអារម្មណ៍កក់ក្ដៅ ទោះបីសង្សារខ្លួនចេះបើកបរឡានក៏ដោយ ប៉ុន្ដែនាងនៅតែជិះម៉ូតូឲ្យសង្សារឌុប។

នេះហើយ ដែលគេហៅថាស្នេហា! ទោះមានទោះក្រមិនសំខាន់ សុំត្រឹមតែមានពេលវេលានៅជាមួយគ្នា ថែរក្សានិងយកចិត្តទុកដាក់គ្នាទៅវិញទៅមកក៏គ្រប់គ្រាន់។

Leave a Reply

Your email address will not be published. Required fields are marked *