ពិសេសណាស់! ផ្លែចេក របស់កម្ពុជាយើង បានបង្ហាញវត្តមាន នៅទីផ្សារ ប្រទេសជប៉ុន ថែមទាំង…
យោងតាមគណនីហ្វេសប៊ុករបស់ ស្ថានទូតកម្ពុជា ក្នុងប្រទេសជប៉ុន (Royal Embassy of Cambodia in Japen) បានបង្ហោះរៀបរាប់ឲ្យបានដឹងថា៖ ដំណឹងល្អ! ចេកកម្ពុជាបានបង្ហាញវត្តមាននៅទីផ្សារប្រទេសជប៉ុន។ តាមការជូនដំណឹងខាងផ្សារទំនើបដែលទទួលលក់ចេកកម្ពុជា និងតាមការទិញហូបដោយផ្ទាល់ ចេកកម្ពុជា មានគុណភាព ផ្អែមត្រជាក់ ល្មួតជាទីគាប់ចិត្ត មិនចាញ់ចេកពីប្រទេសដទៃឡើយ។
ស្ថានទូតកម្ពុជាយើង ប្រចាំប្រទេសជប៉ុន បានបន្ថែមថាៈសូមលើកទឹកចិត្ត ប្រជាជនជប៉ុន បងប្អូនខ្មែរ និងអតិថិជនទូទៅ បន្តគាំទ្រចេក និងផលិតផលផ្លែឈើ ប្រកបដោយគុណភាពពីកម្ពុជា។