មិនសរសើរមិនបាន នេះជាការទស្សន៍ទាយប្រវត្តិសាស្រ្ត​ទាំង១០ដែលបានក្លាយជាការពិតមែន

មនុស្សខ្លះមានសមត្ថភាពពិសេសដែលអាចទស្សន៍ទាយមើលឃើញពីអនាគត ហើយដែលទំនាយនោះក្លាយជាការពិតមែន។ ជាក់ស្តែងគ្រោះមហន្តរាយមួយចំនួននៅលើពិភពលោក គឺត្រូវបានទស្សន៍ទាយដោយមនុស្សក្នុងអតីតកាល ហើយវាក៏បានកើតឡើងមែន ធ្វើឲ្យអ្នកដែលមិនជឿលើការទស្សន៍ទាយភ្ញាក់ផ្អើលតែម្តង។ ខាងក្រោមនេះ គឺជាការទស្សន៍ទាយក្នុងអតីតកាល ដែលវាបានក្លាយជាការពិតមែននាពេលបច្ចុប្បន្ន។

10. គ្រោះថ្នាក់លិចកប៉ាល់ RMS Titanic

នៅឆ្នាំ១៨៩៨ អ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Morgan Robertson បានសរសេរសៀវភៅរឿងមួយអំពីកប៉ាល់ឈ្មោះSS Titan ដែលបានលិចនៅក្នុងមហាសមុទ្រអាត្លង់ទិចខាងជើង បន្ទាប់ពីបុកនឹងផ្ទាំងទឹកកក។ ១៤ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩១២​ ហេតុការណ៍ដែលលើកឡើងក្នុងសៀវភៅរបស់លោកគឺដូចគ្នាយ៉ាងខ្លាំងនឹងគ្រោះថ្នាក់លិចកប៉ាល់ Titanic ។

9. Wi-Fi

លោក Nikola Tesla ដែលជាអ្នកបង្កើតរបស់ថ្មី និងជាវិស្វករ បានទស្សន៍ទាយពី wi-fi ក្នុងឆ្នាំ១៩០១​។ ក្រោយមកនៅឆ្នាំ១៩៩១ Wi-Fi នេះក៏ត្រូវបានគេបង្កើតឡើងមែន។

8. ការផ្សាុំ និងការប្តូរសរីរាង្គ

នៅទសវត្សឆ្នាំ១៦៦០ លោក Robert Boyle បានទស្សន៍ទាយថាក្នុងផ្នែកវេជ្ជសាស្រ្តនឹងមានការព្យាបាលជំងឺដោយការផ្សុំា និងការប្តូរសរីរាង្គ។ ៣០០ឆ្នាំក្រោយមក ក៏មានការព្យាបាលបែបនេះជាលើកទីមួយមែន ហើយចាប់ពីពេលនោះមក ការព្យាបាលដោយវិធីនេះគឺជារឿងធម្មតា។

7. គ្រាប់បែកអាតូមិច

លោក H.G Wells បានទស្សន៍ទាយពីគ្រាប់បែកអាតូមិចនេះ ហើយនៅសម័យសង្រ្គាមលោកលើកទី២ គឺមានគ្រាប់បែកប្រភេទនេះមែនដែលបានបង្កការខូចខាតជាច្រើន។

6. The Wall Street Crash

នៅឆ្នាំ១៩២៥ Edgar Cayce បានប្រាប់ទៅកាន់អតិថិជនរបស់ខ្លួនថា ឆ្នាំ១៩២៩នឹងនាំមកនូវមហន្តរាយសេដ្ឋកិច្ចដ៏ធំនៅអាមេរិក ដែលនឹងឈានទៅដល់ការធ្លាក់ចុះនូវសេដ្ឋកិច្ច។ បន្ទាប់មកនៅឆ្នាំ១៩២៩ ក៏កើតមានពិតមែន។

5. Internet

លោក Mark Twain បានទស្សន៍ទាយពី Internet តាំងពី៩០ឆ្នាំមុនពេលដែល Tim-Berners Lee បានដាក់ចេញនូវ World Wide Web។ ពោលគឺលោកបានទស្សន៍ទាយវានៅក្នុងសៀវភៅរឿងប្រឌិតវិទ្យាសាស្រ្តរបស់លោកនៅឆ្នាំ១៨៩៨។

4. ការចុះចតនៅលើឋានព្រះចន្ទ

នៅឆ្នាំ១៨៦៥ លោក Jules Verne បានសរសេររឿងប្រឌិតបែបវិទ្យាសាស្រ្តមួយដែលលើកឡើងពីដំណើររបស់មនុស្សលើកដំបូងបំផុតនៅលើឋានព្រះចន្ទ។ ក្រោយមកនៅឆ្នាំ១៩៦៩ Neil Armstrong ក៏បានក្លាយជាមនុស្សដំបូងដែលឈានជើងលើឋានព្រះចន្ទមែន។

3. សង្រ្គាមត្រជាក់

Alexis de Tocqueville បានទស្សន៍ទាយក្នុងសៀវភៅរបស់លោកនៅឆ្នាំ១៨៤០ថា ប្រទេសអាមេរិក និងប្រទេសរូស្ស៊ីនឹងដឹកនាំប៉ូលពីរផ្សេងគ្នាប្រឆាំងគ្នា ខណៈដែលពេលនោះប្រទេសអាមេរិកទើបតែបានឯករាជ្យពីអង់គ្លេសបាន៦០ឆ្នាំ ហើយត្រូវបានបែកខ្ញែកដោយសង្រ្គាមស៊ីវិល ចំណែកប្រទេសរូស្ស៊ីស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សផ្តាច់ការនៅឡើយ។ ប៉ុន្តែក្រោយមកវាក៏ក្លាយជាការពិតមែន។

2. ភ្លើងឆេះដ៏ខ្លាំងនៅទីក្រុងឡុងដ៏

Michel de Nostredame បានធ្វើការទស្សន៍ទាយពីគ្រោះភ្លើងឆេះដ៏ខ្លាំងនៅទីក្រុងឡុងដ៏ ហើយវាក៏បានកើតឡើងនៅឆ្នាំ១៦៦៦ ដែលបានដុតបំផ្លាញអស់ផ្ទះ៩០%។

ការទស្សន៍ទាយរបស់ Leonardo Davinci
Davinci បានគូរគំនូរជាច្រើនដែលជារូបភាពការបង្កើតថ្មីខាងបច្ចេកវិទ្យាដែលមិនទាន់មាននៅក្នុងសម័យលោករស់នៅ ប៉ុន្តែក្រោយមករូបភាពទាំងនោះក៏កើតមានមែនក្នុងបច្ចេកវិទ្យាដូចជា រថគ្រោះ ឆ័ត្រយោង និងឧទ្ធម្ភាគចក្រ ជាដើម។

ប្រភព៖ Wonderslist

Leave a Reply

Your email address will not be published. Required fields are marked *