ប្រពៃណាស់! ព្រះសង្ឃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងវត្តមួយ បានដាំបន្លែជាច្រើន លើដីក្នុងបរិវេណវត្ត សម្រាប់ធ្វើចង្ហាន់

មនុស្សយើងម្នាក់ៗ ការហូបចុកពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ ដើម្បីធ្វើឲ្យរាងកាយមាំមួន មានសុខភាពល្អ។ ការហូបចុកនេះដែរជាធម្មតាក្នុងមួយថ្ងៃគឺមានបីពេលៈ ពេលព្រឹក,ពេលថ្ងៃត្រង់,និងពេលល្ងាច ឬក៏មានការញ៉ាំអាហារសម្រននៅចន្លោះពេលពីមួយៗផងដែរ។

ដើម្បីទទួលបានអាហារសម្រាប់ហូបចុក យើងតែងតែទៅស្វែងរកទិញនៅទីផ្សារ ដែលមានដូចជាៈបន្លែ,ត្រី,សាច់។ល។ សម្រាប់យកមកចំអិនធ្វើជាអាហារញ៉ាំ។ យ៉ាងណាមិញមានគ្រួសារមួយចំនួនក៏បានធ្វើការដាំដុះនៅផ្ទះខ្លួនឯង សម្រាប់បំពេញតម្រូវការក្នុងគ្រួសារផងដែរ ហើយការដាំដុះខ្លួនឯងនេះគឺវាល្អចំពោះសុខភាពជាជាងរបស់លក់នៅលើទីផ្សារ ដែលខ្លះប្រើប្រាស់ជាតិគីមី។

ជាមួយគ្នានេះដែរ ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញា.ក់ផ្អើលជាខ្លាំង ព្រោះបានឃើញវត្តមួយដែលមានឈ្មោះថា(វិចិត្តារាម និកាយធម្មយុត្ត) ដោយព្រះសង្ឃបានដាំបន្លែជាច្រើន នៅលើដីក្នុងបរិវេណវត្តសម្រាប់ផ្គត់ផ្គង់ធ្វើចង្ហាន់។

ដោយគណនីហ្វេសប៊ុករបស់វត្តគំរូនេះ បានបង្ហោះរូបភាពអមជាមួយនិងការសរសេររៀបរាប់ថា៖ ការងារក្រៅពីការទន្ទេញធម៌ គឺនាំភិក្ខុ និងនេនៗដាំបន្លែធម្មជាតិដើម្បីសុខភាព ១៦/៥/២០។

Leave a Reply

Your email address will not be published. Required fields are marked *