បុរសម្នាក់ដើរឃ្វៀលគោនៅលើភ្នំម្នាក់ ធ្លាក់ចូលក្នុងរូងមួយ ភ័យជិតស្លាប់ តែចុងក្រោយក្លាយជាអ្នកមាន ដោយសារតែ …
បរទេស៖ តាមប្រភពបានអោយដឹងថា មានបុរសម្នាក់ដើរឃ្វៀលគោនៅលើភ្នំមួយជារៀងរាល់ថ្ងៃ ហើយមានថ្ងៃមួយគាត់ក៏បាន ធ្លាក់ចូលក្នុងច្រកទ្វារសម្ងាត់មួយដែលគ្មានអ្នកណាម្នាក់បានដឹងពីមុនឡើយ តំបូងឡើយគាត់មានការភ័យខ្លាចជាខ្លាំង ។
ក្រោយមកគាត់ក៏ឃើងរូងមួយដ៏គួរឲ្យខ្លាចមួយ គាត់គិតថារូងនោះមានសត្វកាចសាហាវដែលបានរស់នៅក្នុងនោះ ។ គាត់ក៏បានដើរតាមរូងនោះរហូតដល់ជួប រឿងមួយដែលនឹកស្មានមិនដល់ គឺគាត់បានឃើញផ្នូរបុរាណដែលដំកល់ទុកជាច្រើនឆ្នាំ ថែមទាំងនៅក្បែរនោះមានក្រឡកាក់មាសមួយក្រឡផងដែរ ។
គាត់បានរាយការណ៏ទៅប៉ូលីសដើម្បីជួយពិនិត្យមើល អោយកាន់តែច្បាស់ថានៅមានអ្វីទៀត ។ ក្រោយពីពិនិត្យបានច្បាស់ ប៉ូលីសបានរាយការណ៏ថានេះប្រហែលជាផ្នូលអាថ៏កំបាំងជំនាន់ដើម ដើម្បីរក្សាសាកសពអោយបានល្អ រីឯទ្រព្យសម្បត្តិខ្លះក្នុងផ្នូលនេះប្រហែលគេកប់មកជាមួយសាកសពផងដែរ ៕
ប្រភព៖ ព័ត៌មានថ្មីៗ