ពាក្យប្រដៅកូន១២ប្រយោគ មានតម្លៃជាងមាស នៃអតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Sun Yun Suan

លោក Sun Yun Suan ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​អតីត​នាយករដ្ឋមន្ត្រី​តៃវ៉ាន់​ពីឆ្នាំ​១៩៧៨ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់ឆ្នាំ១៩៨៤។ ក្រៅ​ពី​នេះ​លោក​ក៏​ជា​អ្នក​សេដ្ឋកិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស្វករ ដែល​មាន​កំណើត​មក​ពី​ចិន​ដី​គោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​បាន​បន្សល់​ទុក​នូវ​ពាក្យ​ប្រដៅ​ទាំង​១២​ប្រយោគ​ដល់​កូនៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​អត្ថន័យ​ជ្រាលជ្រៅ​ ចាក់​ដោត​ដល់​ក្រអៅ​បេះដូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ដាប់​ហើយ​ចង់​ស្រក់​ទឹក​ភ្នែក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​បាន​សរសេរ​ថា កូន​សម្លាញ់! ពុក​គ្មាន​អ្វី​ទុក​ឲ្យ​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅ​ពី​ពាក្យ​បណ្ដាំ​ទាំង​១២​ប្រយោគ​នេះ៖

#១.ជីវិតមនុស្សមិនទៀតទាត់ទេកូន!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមានអ្នកណាបានដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្លួនត្រូវស្លាប់ពេលណា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងស្លាប់របៀបណានោះទេ ?… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចនេះធ្វើអំពើបុណ្យឲ្យច្រើនគឺជាការចាំបាច់។
#២.មានតែពុក និងម៉ែទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលនិយាយប្រដៅកូននូវពាក្យទាំងអស់នេះ ពីព្រោះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅលើលោកនេះ​គ្មានអ្នកណាប្រដៅកូនៗល្អជាងសម្ដីពុកម៉ែទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក្យបណ្តាំទាំងនេះ គឺជាលទ្ធផល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ចេញ​មកពី​បទ​ពិសោធន៍​ញើស ឈាម និង​ទឹកភ្នែក របស់​ពុកផ្ទាល់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វានឹង​ជួយ​កូនៗ​ឲ្យជៀសផុត​ពី​ការ​ភាន់​ច្រឡំ ខាតពេលវេលា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងមាគ៌ាឆ្ពោះទៅអនាគតរបស់កូនៗ។

#៣.បើមានមនុស្សណាមួយប្រាស្រ័យនឹងកូនៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនបានល្អ កុំ​រវល់​នឹង​ពួក​គេនាំ​ឲ្យ​តែ​ខាត​ពេល​វេលា​ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មានអ្នកណាត្រូវធ្វើល្អនឹងយើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅពីពុកម៉ែទេនៅលើលោកនេះ ។
#៤.ល្បែងរលាយទ្រព្យ។ ស្រីរលាយកិត្តិយស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បារី និងសុរារលាយរាងកាយ។ គ្រឿង​ញៀន​រលាយ​ជីវិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
#៥.ពុំមានមនុស្សណាដែលមិនអាចជំនួសបាននោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពុំមានវត្ថុណា ដែលមិនអាចប្តូរថ្មីបាន។ បើ​មាន​មនុស្សណាដែលខ្លួនស្រឡាញ់មិនចង់ដើរអស់ដំណើរផ្លូវជីវិតនឹងកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬ​មួយ​ក៏គេ​ស្លាប់​ចោល​កូន​ត្រូវ​ចង​ចាំ​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វា​មិន​មែន​ជារឿង “មេឃរលំ ភ្នំរលាយ!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ” នោះទេ។

#៦.ជីវិតមនុស្សខ្លីណាស់ បើខ្លួនចេះតែខ្ជះខ្ជាយពេលវេលា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូននឹងបាត់បង់អស់ហើយ។ ដូចនេះ​បើចេះ​ស្រឡាញ់ជីវិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺត្រូវស្វែងរកសេចក្តីសុខ ការសប្បាយឲ្យបានច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់ជីវិតតាមផ្លូវល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
#៧.នៅលើលោកនេះមិនមានសេ្នហាអមតៈទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ !… ស្នេហាវាគ្រាន់តែជាអារម្មណ៍មួយគ្រា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អារម្មណ៍​នេះ​ទៅ​តាមពេលវេលា វានឹងរលាយសាបបាត់ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៅតាមស្ថានភាព និងកាលៈទេសៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយប្រែប្រួលផ្លាស់ប្តូរបាត់ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

#៨.ទោះបីជាមានមនុស្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រើននៅលើលោកនេះរៀនតិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែជោគជ័យ និងល្បីឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នោះ​គឺ​ដោយសារ​តែគេមានឆន្ទៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្តែមិនមែនមានន័យថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនចាំបាច់រៀនច្រើន ដើម្បី​ទទួល​ជោគជ័យ​នោះ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
#៩.អំណាច បុណ្យ​សក្តិ មិនអាចស្មើកេរ្តិ៍ឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងកិត្តិយសបានទេ។ រៀនស្គាល់តម្លៃនៃវត្ថុរូបិយ និងអរូបិយ… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំរៀនដឹងវត្ថុនោះមានតម្លៃប៉ុន្មានដុល្លារ?

#១០.កូនៗអាចរក្សាពាក្យសម្ដីនឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សម្នាជុំវិញខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែកុំរំពឹងថា គេឯង​នឹង​រក្សា​ពាក្យ​សម្ដី​នឹង​កូនៗ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនៗអាចធ្វើអំពើល្អឲ្យមនុស្សម្នាបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែកុំរំពឹងថា គេឯង​នឹង​ធ្វើ​អំពើ​ល្អ​ដាក់​កូនៗ​វិញ​នោះ។
#១១.មានមនុស្សទិញឆ្នោត២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់៣០ឆ្នាំ តែនៅតែក្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះបញ្ជាក់ថា ចង់មានត្រូវចេះសន្សំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ចេះ​រកស៊ីទៅ។
#១២.ការជួបជុំគ្រួសារ ប្តីប្រពន្ធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងប្អូន កូនក្មួយ គឺសុទ្ធតែជាភព្វនិស្ស័យ។ មិនថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើង​បាន​នៅក្បែរ​គ្នារយៈ​ពេលប៉ុន្មាននោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវចេះបង្កើតពេលវេលាល្អៗដាក់គ្នាទៅវិញទៅមកទើប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាការល្អប្រសើរ។

Credit: Yin Somean
Photo: Google

Leave a Reply

Your email address will not be published. Required fields are marked *