រំភើបជំនួស ខួបកំនើតភរិយាលោក ខេមរៈ សេរីមន្ត ធ្វើតិចតួចមែនប៉ុន្តែប្រកបដោយក្តីសុខនិងសុភមង្គលដោយសារតែ…
ភ្នំពេញ៖ ថ្ងៃនេះផងដែរពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយលោក ខេមរៈ សេរីមន្ត បានទម្លាយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកនៅក្រៅប្រទេសនៅក្នុងថ្ងៃខួបកំនើតភរិយាលោកនៅថ្ងៃនេះដោយភ្ញាចប់ជាមួសារមួយថា៖
ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ភរិយាសម្លាញ់សូមអោយអូនមានសុភាពល្អនឹងសុភមង្គលជារៀងរហូត(រូបកាល4,5ឆ្នាំមុន)ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពខ្លាំងលោកខេមរៈ សិរីមន្ត កាន់តែមានភាពផ្អែមល្ហែមនឹងគ្រួសារ និងបានដើរតួនាទីជាលោកប៉ាល្អ មើលថែកូន និងភរិយាគ្រប់ពេល ទោះបីជាលោកមានភាពមមាញឹកខ្លាំងយ៉ាងណាក្តី។ជាក់ស្តែងយប់មិញនេះ ជាថ្ងៃខួបកំណើតរបស់ភរិយារបស់លោក ដែលក្នុងនោះតារាប្រុសរូបនេះពិតជាមិនភ្លេចនោះទេ ជាមួយនឹងថ្ងៃពិសេសមួយនេះ
ដោយលោកបានធ្វើការបង្ហោះរូបភាពចាស់ៗដ៏ផ្អែមល្ហែម។អ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងថ្ងៃពិសេសរបស់ភរិយាលោក ក៏បានរៀបចំពិធីជប់លៀងខួបកំណើត ក្រោមការជួបជុំពីសំណាក់បងប្អូនប្រុសស្រីជាច្រើននាក់ ជាមួយនឹងបរិយាកាសពោរពេញដោយភាពរីករាយ និងមានសុភមង្គលពោរពេញដោយស្នាមញញឹមតែម្តង។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បាន ជូនពរដល់ភរិយាលោកនៅក្នុងថ្ងៃកំណើតជាច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពជាច្រើន ដែលលោកបានបង្ហោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
khmertopnews