ហួសចិត្ត! សាស្រ្តាចារ្យម្នាក់ បែរជាដាក់ទូរស័ព្ទក្បែរតុ ដើម្បីលួចថតវីដេអូ មើលផ្នែកក្រោមរបស់សិស្សខ្លួនឯង ពេលនេះ… (មានរូបភាព)

ថៃ៖ កាលពីពេលថ្មីៗនេះ​​​​​​​​​​​​​​​​​​​​​ លោក Jadet Techasai​​​​​​​​​​​​​​​​​​​​​ ត្រូវបានប៉ូលីសចាប់ខ្លួនក្រោយ​​​​​​​​​​​​​​​​​​​​​ពីរងកាចោតប្រកាន់ ​​​​​​​​​​​​​​​​​​​​​លួចប្រើប្រាស់កុំព្យូទ័រ​​​​​​​​​​​​​​​​​​​​​ ipad ដើម្បីថត​​​​​​​​​​​​​​​​​​​​​វីដេអូផ្នែកខាង​​​​​​​​​​​​​​​​​​​​​ក្រោមសិស្សស្រីៗរបស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​ លោកជាសាស្រ្តាចារ្យផ្នែកភាសាថៃ​​​​​​​​​​​​​​​​​​​​​ នៅសកលវិទ្យាល័យ​​​​​​​​​​​​​​​​​​​​​

Chiang Mai ​​​​​​​​​​​​​​​​​​​​​និស្សិតស្រីរងគ្រោះទាំង៣នាក់​​​​​​​​​​​​​​​​​​​​​ បានប្រាប់ប៉ូលីសថា​​​​​​​​​​​​​​​​​​​​​ លោក Jadet​​​​​​​​​​​​​​​​​​​​​ បានចុចប៊ូតុងចាប់​​​​​​​​​​​​​​​​​​​​​ផ្តើមថតពីកាមេរ៉ាមុខរបស់​​​​​​​​​​​​​​​​​​​​​ ipad របស់គាត់​​​​​​​​​​​​​​​​​​​​​ និងបន្ទាប់មកដាក់វា​​​​​​​​​​​​​​​​​​​​​ផ្ងារនៅលើកម្រាល​​​​​​​​​​​​​​​​​​​​​ក្បែរតុ​​​​​​​​​​​​​​​​​​​​​ របស់គាត់ខណៈ​​​​​​​​​​​​​​​​​​​​​និសិ្សតស្រីៗចូល​​​​​​​​​​​​​​​​​​​​​មកចុះឈ្មោះចូលសិក្សា​​​​​​​​​​​​​​​​​​​​​ ។

ប៉ូលីសបាននិយាយថា​​​​​​​​​​​​​​​​​​​​​ និស្សិតស្រីទាំងនោះបាន​​​​​​​​​​​​​​​​​​​​​ចាប់ផ្តើមមានការសង្ស័យ​​​​​​​​​​​​​​​​​​​​​ទៅលើ លោក​​​​​​​​​​​​​​​​​​​​​ សាស្រ្តាចារ្យ ចាប់តាំងពីខែសីហា​​​​​​​​​​​​​​​​​​​​​ មកម្លេះ តែទើបតែ​​​​​​​​​​​​​​​​​​​​​ប្រមូលភស្តុតាងបាន​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីពួកគេមាន​​​​​​​​​​​​​​​​​​​​​ឱកាសឆក់បាន​​​​​​​​​​​​​​​​​​​​​ Tablet ពីគាត់និងប្រគល់​​​​​​​​​​​​​​​​​​​​​វាទៅអោយ​​​​​​​​​​​​​​​​​​​​​ក្រុមប្រឹក្សាភិបាលរបស់​​​​​​​​​​​​​​​​​​​​​សកវិទ្យាល័យ ។ ​​​​​​​​​​​​​​​​​​​​​Jadet ត្រូវប្រឈមមុខ​​​​​​​​​​​​​​​​​​​​​នឹងការចោទប្រកាន់ពីអាសគ្រាម​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធជាមួយក្មេង​​​​​​​​​​​​​​​​​​​​​ស្រីជាអនីតិជន​​​​​​​​​​​​​​​​​​​​​អាយុជាង ១៥ ឆ្នាំ​​​​​​​​​​​​​​​​​​​​​ ។

ប្រសិនបើរកឃើញថា​​​​​​​​​​​​​​​​​​​​​មានកំហុសគាត់អាច​​​​​​​​​​​​​​​​​​​​​ប្រឈមជាប់ពន្ធនាគាររហូត ​​​​​​​​​​​​​​​​​​​​​ដល់ ១០ឆ្នាំ និងផាកពិន័យ​​​​​​​​​​​​​​​​​​​​​ ២០,០០០ បាត ។ ​​​​​​​​​​​​​​​​​​​​​លោកអនុប្រធានស្នង​​​​​​​​​​​​​​​​​​​​​ការរងនគរបាលខេត្​​​​​​​​​​​​​​​​​​​​​ត បានមានប្រសាសន៍ថា​​​​​​​​​​​​​​​​​​​​​កន្លែងលាក់ខ្លួនរបស់លោក​​​​​​​​​​​​​​​​​​​​​ Jadet មិនត្រូវបានគេដឹងទេ​​​​​​​​​​​​​​​​​​​​​ ។ អាជ្ញាធរជឿថា​​​​​​​​​​​​​​​​​​​​​គាត់បានភៀសខ្លួន​​​​​​​​​​​​​​​​​​​​​ទៅស្រុកកំណើតរបស់​​​​​​​​​​​​​​​​​​​​​គាត់នៅខេត្ត Lampang ​​​​​​​​​​​​​​​​​​​​​៕

Leave a Reply

Your email address will not be published. Required fields are marked *