សូមប្រយ័ត្នផងណា ព្រោះជើងមាន់ ស្លាបមាន់ខ្លះ អាចបណ្តាលឱ្យអ្នកបរិភោគ​​​​​​​​​​​​​​​​​​​​​​កើតជំងឺ

បើតាមប្រភពពី​​​​​​​​​​​​​​​​​​​​​​ហ្វេកបុកបានអោយដឹងថា៖​​​​​​​​​​​​​​​​​​​​​​ ចំពោះមនុស្សស្រីដែល​​​​​​​​​​​​​​​​​​​​​​ឧស្សាហ៍ទទួលទានស្លាបមាន់​​​​​​​​​​​​​​​​​​​​​​ ឬជើងមាន់ ក្លាសេញឹកញាប់ពេក​​​​​​​​​​​​​​​​​​​​​​ អាចធ្វើឲ្យប៉ះពាល់ដល់ការផលិតអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​ ហើយប្រឈមនឹងការ​​​​​​​​​​​​​​​​​​​​​​កើតជំងឺមហារីកម្រិតខ្ពស់។​​​​​​​​​​​​​​​​​​​​​​ ក្រុមអ្នកជំនាញមានប្រសាសន៍ថា​​​​​​​​​​​​​​​​​​​​​​ ជើងមាន់ និងស្លាបមាន់​​​​​​​​​​​​​​​​​​​​​​ ដែលនាំចូលខុសច្បាស់ត្រូវបានគេ​​​​​​​​​​​​​​​​​​​​​​

ចាក់បញ្ចូលអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​ ឬថ្នាំអង់ទីប៊ីយោទិច។ ​​​​​​​​​​​​​​​​​​​​​​ជាពិសេសជើងមាន់ ​​​​​​​​​​​​​​​​​​​​​​និងស្លាបមាន់ដែលក្លាសេយូរ​​​​​​​​​​​​​​​​​​​​​​ មានផ្ទុកបាក់តេរីច្រើន​​​​​​​​​​​​​​​​​​​​​​ និងមានធំក្លិនឆ្អាបឈាមខ្លាំង។ ហេតុនេះហើយ​​​​​​​​​​​​​​​​​​​​​​ ទើបគេប្រើប្រាស់ថ្នាំសម្លាប់មេរោគ​​​​​​​​​​​​​​​​​​​​​​ ដើម្បីលាងសម្អាតឲ្យនៅស្រស់បានយូរ​​​​​​​​​​​​​​​​​​​​​​ តែវានឹងមានលក្ខណ:ស្លេក​​​​​​​​​​​​​​​​​​​​​​ ហើយរីកធំជាងមុន។​​​​​​​​​​​​​​​​​​​​​​

ដោយសារ​​​​​​​​​​​​​​​​​​​​​​តែឃើញពីផលប៉ះពាល់​​​​​​​​​​​​​​​​​​​​​​ទាំងនេះហើយ​​​​​​​​​​​​​​​​​​​​​​ ទើបក្រុមអ្នកជំនាញ​​​​​​​​​​​​​​​​​​​​​​បានណែនាំឲ្​​​​​​​​​​​​​​​​​​​​​​យជៀសវាងការទទួលទានជើងមាន់​​​​​​​​​​​​​​​​​​​​​​ និងស្លាប់ ដែលក្លាសេទុកយូរ​​​​​​​​​​​​​​​​​​​​​​ ព្រោះវាមានគុណភាពទាប​​​​​​​​​​​​​​​​​​​​​​ ហើយប៉ះពាល់ខ្លាំងដល់សុខភាព។​​​​​​​​​​​​​​​​​​​​​​ សូមកុំហូបជើងមាន់ និងស្លាបមាន់ ​​​​​​​​​​​​​​​​​​​​​​ដែលបាននាំពី​​​​​​​​​​​​​​​​​​​​​​ប្រទេសជិតខាងព្រោះ

គ្មានអនាម័យ​​​​​​​​​​​​​​​​​​​​​​ ហើយជាពិសេសវា​​​​​​​​​​​​​​​​​​​​​​ត្រូវបានត្រាំជាមួយសារធាតុគីមី​​​​​​​​​​​​​​​​​​​​​​ (ថ្នាំចាក់សាកសព)​​​​​​​​​​​​​​​​​​​​​​ ដើម្បីរក្សាទុកបានយូរ។ ​​​​​​​​​​​​​​​​​​​​​​ថ្នាំចាក់សាកសព នឹងអាចបណ្តាលឱ្យអ្នកបរិភោគ​​​​​​​​​​​​​​​​​​​​​​កើតជំងឺមហារីកបាន។​​​​​​​​​​​​​​​​​​​​​​ ដើម្បីរក្សាជើងមាន់អោយបានយូរ​​​​​​​​​​​​​​​​​​​​​​ ស ស្អាត បំបាត់ស្នាម គេត្រូវប្រើសារធាតុគីមី ​​​​​​​​​​​​​​​​​​​​​​Hydrogen peroxide ​​​​​​​​​​​​​​​​​​​​​​។ ម្យ៉ាងវិញទៀត​​​​​​​​​​​​​​​​​​​​​​ មាន់គេចាក់វាក់សាំងតាមស្លាប​​​​​​​​​​​​​​​​​​​​​​ ឫ កតែជើងមាន់ជាកន្លែងផ្ទុក​​​​​​​​​​​​​​​​​​​​​​ ប្រមូលផ្តុំ នៃបរិមាណថ្នាំទាំងនោះ​​​​​​​​​​​​​​​​​​​​​​ ។

ប្រភព៖ report-news

Leave a Reply

Your email address will not be published. Required fields are marked *