ខ្ញុំប្រើទូរស័ព្ទថ្លៃ$1350 តែខ្ញុំនៅបន្ទប់ជួល៤ម៉ែត្រ៤ជ្រុងថ្លៃ$៧០ ក្នុងមួយខែ ឯគេវិញប្រើទូរស័ព្ទថ្លៃ100 នៅផ្ទះល្វែងថ្លៃខ្ទង់ម៉ឺនដុល្លារ
ខ្ញុំប្រើទូរស័ព្ទថ្លៃ$1350តែខ្ញុំនៅបន្ទប់ជួល៤ម៉ែត្រ៤ជ្រុងថ្លៃ$៧០ក្នុងមួយខែឯគេវិញប្រើទូរស័ព្ទថ្លៃ100 នៅផ្ទះល្វែងថ្លៃខ្ទង់ម៉ឺនដុល្លា។ បើខ្ញុំចង់បានម៉ូតូថ្មី ខ្ញុំបង់រំលស់ ចង់បានកុំព្យូទ័រថ្មី ក៏បង់រំលស់។ សួរថា១០ឆ្នាំក្រោយខ្ញុំសល់អ្វីខ្លះទេ? ចម្លើយគឺសល់ សល់ទូរស័ព្ទកញ្ចាស់មួយគ្រឿង ម៉ូតូហួសស៊េរីមួយគ្រឿង កុំព្យូទ័រគាំងត្រូវចូលជាងជាប្រចាំមួយគ្រឿង និងត្រូវធ្វើការដើម្បីបង់រំលស់សម្ភារៈផ្សេងទៀតដែលចិត្តភ្លើតភ្លើនស្ទើរភ្លើងរបស់ខ្ញុំចង់បាន។
ចុះពេលចង់បានប្រពន្ធ សួរថាគេមានបង់រំលស់ដែរឬអត់? ចម្លើយគឺ ប្រពន្ធមិនមែនiPhone ទេ។ អ៊ីចឹងសួរថាត្រូវធ្វើម៉េចដើម្បីបានប្រពន្ធ? ចម្លើយងាយគឺខំរកលុយ សន្សំទុកទៅដណ្តឹងគេទៅ គ្មាននរណាគេឲ្យកូនគេទៅស៊ីអំបិលប្រហុកជាមួយលោកឯងទេ។
ជូនទៅអស់លោកអ្នកដែលចង់ទិញសម្ភារៈដើម្បីលម្អសំបកកាយខាងក្រៅហួសសមត្ថភាព។សូមទោសបេីខ្ញុំនិយាយទៅបះពាល់ដល់អ្នកខ្ញុំគ្រាន់តែចង់និយាយអោយមនុស្សមួយចំនួនតូចប៉ុណ្ណេះ ៕