គួរអោយសរសើរណាស់! ចាស់បុរាណខ្មែរនៅតែរក្សាប្រពៃណីបុរាណបានល្អ

យោងទៅតាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Pheary Kh បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្គមហ្វេសប៊ុកថា៖ យប់នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឃេីញលោកយាយពីរនាក់បងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងក្រុមគ្រួសារកូនចៅរបស់គាត់ មកពីភូមិនគរក្រៅចូលលេងផ្សារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Lucky Mall, (ម្នាក់អត់ពាក់ស្បែកជេីង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងម្នាក់ទៀតពាក់ស្បែកជេីង) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពុួកគាត់ស្លៀកក្បិនទាំងពីរនាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងពាក់ក្រវិលមាសស្អាតណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេីយក៏សុំថតរូបគាត់តែម្តងទៅ,។

គួររំលឹកឲ្យដឹងផងដែរថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងទៅតាមការតំណាលតៗគ្នារបស់លោកតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកយាយ ចាស់ៗ បានតំណាលរឿងព្រេង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលទាក់ ទងទៅនិងសំពត់ចងក្បិនថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីយូរលង់ណាស់មកហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្មែរយើង ស្លៀកសំពត់ចងក្បិនតាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាសន៍ក្លិង្គ។ សំពត់ចងក្បិនសា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សន៍ក្លិង្គកាន់សាសនាជាច្រើនបែបណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែសាសនាដែលធំជាងគេគឺសាសនាព្រហ្មញ្ញសាសនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះមហាក្សត្រខ្មែរយើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលកសាងនគរវត្ដក៏ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែរ។

កាលពីសម័យបុរាណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្មែរយើងនិយមរាប់អានរឿងរាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កេរ្តិ៍ណាស់នៅនឹងជញ្ជាំងអង្គរវត្ដថែវជាន់ទី១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៀតផង។ ចំពោះមូលហេតុដែលសាសន៍ក្លិង្គ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្លៀកសំពត់ចងក្បិនពីព្រោះក្លិង្គគេគោរពចំពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហនុមានដែលជាទេវបុត្ររបស់គេមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហនុមានជាសេនារបស់ព្រះរាមក្នុងរឿងរាមកេរ្តិ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដូច្នេះហនុមានមានសម្បុរស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយគេស្លៀកពាក់ឱ្យមានកន្ទុយ(ហនុមានមានជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាសត្វស្វាសមានកន្ទុយ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

មានមតិខ្លះទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យល់ថាក្លិង្គទាំងនោះជាពលនៅក្រោមអធិប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហនុមានបានជាគេស្លៀកពាក់ស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយបណ្ដុះកន្ទុយយ៉ាងដូច្នេះ។ សរុបសេចក្ដីមកយើងឃើញថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំពត់ចងក្បិនដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្មែរយើងមានការស្លៀកពាក់រហូតមកដល់សព្វថ្ងៃនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺយកតាមសាសន៍ក្លិង្គ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានបំណងធ្វើតាមហនុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានជាសេនាឯករបស់ព្រះរាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តែឥឡូវនេះមិនមែនតែប្រុសៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ ដែលស្លៀកសំពត់ចងក្បិន ស្រីៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ស្លៀកសំពត់ចងក្បិនដែរ។ ដូចជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងរាជកាលព្រះករុណានរើតម (គ.ស ១៨៣៥-១៩១៤) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេស្លៀកចងក្បិនស្លុយចុះទៅក្រោម រួចមកនៅត្រឹមពាក់កណ្ដាលកំភួនជើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់រជ្ជកាលព្រះករុណា ស៊ីសុវត្ថិ (គ.ស ១៨៧៥-១៩៤១) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេចងក្បិន ខើចនៅក្រោមជង្គង់បន្តិច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយគេគិតថាការធ្វើរបៀបនេះ គឺយកតាមសៀម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែកឯសៀម និងខ្មែរ ជាប្រទេសនៅជិតគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយសៀមបានយកតាមបែបស្លៀកសំពត់ចងក្បិនរបស់ខ្មែរទៅស្លៀក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្លៀកមិនត្រឹមតែ ប្រុសទេ ថែមទាំងស្រីទៀតផង។

លុះខ្មែរយើងឃើញថាស្ត្រីស្លៀកក្បិនល្អដែរក៏នាំគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្លៀកតាមសៀម។ អ្នកស្រុកបាត់ដំបង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងអ្នកស្រុកសៀមរាប ដែលនៅជិតសៀម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើតាមសៀមស្លៀកសំពត់ចងក្បិនលិចត្រឹមជង្គង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺខើចជាងខ្មែរដែលនៅភូមិឯទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ននេះ សំពត់ចងក្បិនខ្មែរយើងនិយម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្លៀកនៅក្នុងពិធីបុណ្យធំៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចជាក្នុងព្រះបរមរាជវាំង ឬពិធីបុណ្យជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិសេសក្នុងទំនៀមទម្លាប់ប្រពៃណី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិដែលមានដូចជា៖ពិធីមង្គលការជាដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

Leave a Reply

Your email address will not be published. Required fields are marked *