បុរសម្នាក់ទ្រាំលែងបាន! មិត្តភក្តិចូលចិត្តខ្ចីរថយន្តប្រណីត តម្លៃ ១ សែនដុល្លារ ទៅជិះដោយមិនក្រែងចិត្ត ទីបំផុត មានរឿងនឹកស្មានមិនដល់!
មនុស្សយើងម្នាក់ៗជៀសមិនផុតពីបញ្ហា ដែលអ្នកដទៃខ្ចីរបស់ជាទីស្រលាញ់របស់ខ្លួន ប៉ុន្ដែមិនអាចបដិសេធបាន ត្រូវបង្ខំចិត្តឲ្យគេខ្ចីទាំងដែលខ្លួនមិនចង់ឲ្យខ្ចី ព្រោះព្រួយបារម្ភខ្លាចខូចខាតឬមានបញ្ហាអ្វីផ្សេងៗ ដូចរឿងរ៉ាវដែលបានកើតឡើងចំពោះលោក Zhang ត្រូវមិត្តភក្តិខ្ចី “រថយន្តប្រណីត” ដែលជាទីស្រលាញ់របស់ខ្លួន ទីបំផុតគាត់បានប្រើវិធីដោយនឹកស្មានមិនដល់។
លោក Zhang មានរថយន្តប្រណីត Maserati Ghibli តម្លៃជាង ១សែនដុល្លារ ដោយសារតែស្រលាញ់រថយន្ដខ្លាំងពេកទើបបានជាគាត់សម្រេចចិត្តទិញវាមក ប៉ុន្ដែស្របពេលជាមួយគ្នានេះដែរ មិត្តភក្តិរបស់គាត់ក៏ចូលចិត្តរថយន្តសេរីនេះដូចគ្នាប៉ុន្ដែមិនទិញ បែរជាមកខ្ចីរបស់លោក Zhang ជិះទៅវិញ លោក Zhang ចង់បដិសេធដែរប៉ុន្ដែមិនហ៊ានបដិសេធ។
នៅហាង 4S បាននិយាយណែនាំគាត់ឲ្យយករថយន្តប្រណីតមួយគ្រឿងនេះទៅធ្វើឲ្យមើលទៅដូចរបស់ចាស់ ដោយយកទៅបិទ sticker ច្រែះ ដូចក្នុងរូបភាពដែលបានឃើញ ទីបំផុតធ្វើឲ្យមិត្តភក្តិរបស់លោក Zhang មិនមានអ្នកណាហ៊ានមកខ្ចីទៀតឡើយ អ្វីដែលសំខាន់ពេលដែលបើកចេញទៅខាងក្រៅម្ដងៗ គឺមានមនុស្សជាច្រើនបានងឿងឆ្ងល់ថា ហេតុអ្វីរថយន្តចាស់ដល់ថ្នាក់នេះហើយ នៅតែបើកចេញទៅក្រៅទៀត?