បុរសក្លាហានម្នាក់ ហ៊ានប្រថុយជីវិតឡើងលើភ្នំខ្ពស់ៗដើម្បីប្រមូលសំរាម

បរទេស៖ ពិតជាគួរអោយសរសើរបុរសម្នាក់នេះណាស់ ដោយបានចំណាយកម្លាំងនិងប្រថុយជាជីវិតឡើងលើភ្នំខ្ពស់ៗដើម្បីសម្អាតសំរាម ក្នុងចំណោមកម្មករផ្សេងទៀត។

លោក Guo Youshun មានអាយុ 57 ឆ្នាំគឺជាមនុស្សដែលមានវ័យចំណាស់ជាងគេក្នុងចំណោមក្រុមរបស់គាត់ដែលមានសមាជិកទាំងអស់ 244 នាក់។ ពួកគាត់បានចុះបំពេញបេសកម្មសម្អាតបរិស្ថាននៅឯតំបន់តំបន់ទេសភាពភ្នំ Yuntai នៅក្នុងទីក្រុងជាវចូវខេត្តហឺណានភាគកណ្តាលប្រទេសចិនកាលពីពេលថ្មីៗនេះឯង។

បុរសក្លាហានខាងលើនេះ បានប្រើប្រាស់ខ្សែរពួរដែលគេចងចុុុុងម្ខាងនៅខាងលើ ដែលភ្នំនោះមានកម្ពស់រាប់រយម៉ែត្រពីដីឯណោះ។ការងារនេះគឺពិតជាលំបាកខ្លាំងណាស់ សម្រាប់លោក ។

ជារៀងរាល់ឆ្នាំពួកគាត់ប្រមូលបានប្រហែលជាជាង 80 តោនដែលនេះជាចំនួនដ៏ច្រើនគួរសមដែរ។ទន្ទឹមនឹងនេះយើងសង្ឈឹមថាភ្ញៀវទេសចរណ៏ដែលទៅលេងនៅទីនោះនឹងលះបង់ទម្លាប់ចោលសំរាមពាសវាលតទៅទៀតទៅចុះ៕

Leave a Reply

Your email address will not be published. Required fields are marked *