នឹកស្មានមិនដល់!! ឪពុកចេញពីស្រែទៅសួរសុខទុក្ខកូននៅទីក្រុង កូនប្រុសច្បងស្អប់ខ្ពើមធ្វើមិនស្គាស់ ក៏សម្រេចចិត្តទៅរកកូនប្រុសពៅ ទីបំផុត…

វេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់គ្រួសារមួយថា៖ លោក ម៉ា បានធ្វើដំណើរទៅទីក្រុងតាំងពីព្រឹកព្រលឹម ដោយសារតែគាត់មិនដែលបានឃើញមុខកូនប្រុសរបស់គាត់ទាំងពីរនាក់ជាងពីរឆ្នាំមកហើយ កូនប្រុសច្បងឈ្មោះ ម៉ា ជ្វីន ជាមុខមាត់ប្រចាំត្រកូល គាត់បានប្រលងជាប់ចូលធ្វើការជារាជការ ហើយបានរៀបការជាមួយនិងកូនស្រីរបស់ប្រធានទៀតផង។

 

ប៉ុន្ដែពីរឆ្នាំកន្លងមកនេះគាត់មិនដែលបានទទួលដំណឹងសុខទុក្ខរបស់កូនឡើយ ចំណែកកូនប្រុសពៅឈ្មោះ ម៉ា ជុង មុជមិនជ្រៅទៅមិនឆ្ងាយ ឈប់រៀនកណ្ដាលទីហើយចូលធ្វើជាទាហាន ក្រោយមកក៏ទៅធ្វើជាចុងភៅនៅហាងអាហារមួយកន្លែង គាត់ដឹងថាកូនប្រុសមមាញឹកនឹងការងារទើបមិនដែលមកលេងផ្ទះឡើយ។

គាត់នឹកកូនប្រុសរបស់គាត់ខ្លាំងពេក ទើបសម្រេចចិត្តមករកកូនដល់ទីក្រុង គាត់បានមករកកូនប្រុសច្បង ដោយឈរចាំនៅមុខការិយាល័យ រហូតដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ គាត់ឃើញកូនប្រុសដើរចេញមកពីអគារជាមួយមិត្តរួមការងារ កូនប្រុសស្លៀកពាក់ឈុតខ្មៅ មានស្រីស្អាតម្នាក់ដើរមកជាមួយផងដែរ គាត់ស្ទុះដើរតម្រង់ទៅរកកូនដោយចិត្តរីករាយ គាត់មានសេចក្ដីសុខណាស់ដែលបានឃើញមុខកូនប្រសាជាលើកដំបូងទៀតផង។

ប៉ុន្ដែពេលគ្រប់គ្នាឃើញលោក ម៉ា ក្នុងសភាពស្លៀកពាក់ខោអាវធ្លុះដាច់រហែក និងឃើញមានកាតាបចាស់មួយផងដែរ សង្សារស្រីរបស់កូនប្រុសបាននិយាយថា “មនុស្សចាស់ម្នាក់នេះជាអ្នកណា?” ពេលកូនប្រុសឃើញសភាពឪពុករបស់ខ្លួន មានអារម្មណ៍ថាខ្មាសគេ គាត់បែរខ្នងត្រឡប់ក្រោយហើយនិយាយថា៖ “អូនសម្លាញ់ ទៅញ៉ាំបាយជាមួយគ្នានៅកន្លែងចាស់ទៀតទេ? មានមនុស្សមកផ្ញើអីវ៉ាន់ឲ្យខ្ញុំល្មម បន្តិចទៀតចាំជួបគ្នានៅហាងបាយណាអ្នកទាំងអស់គ្នា”ក្រោយពីពួកមិត្តភក្តិរបស់គាត់បានដើរចេញទៅមួយប្របក់ គាត់បានងាកមុខមកនិយាយជាមួយឪពុកថា “ពុកមកទីនេះធ្វើអី? ម៉េចមិនប្រាប់មុនសោះ បើសង្សារខ្ញុំដឹងអាចនឹងត្រូវសុំបែកហើយនៀក” ធ្វើឲ្យឪពុកមានអារម្មណ៍ធ្លាក់ទឹកចិត្ត ហើយនិយាយថា “ពុកនឹកកូនទាំងពីរនាក់ មិនដែលជួបមុខគ្នាពីរឆ្នាំហើយ គ្មាននរណាជូនដំណឹងមកសោះ ចុះម្នាក់ស្រីអម្បាញ់មិញត្រូវជាសង្សាររបស់កូនឬ?”កូនប្រុសច្បងនិយាយថា “ពុទ្ធោពុក! បើមកលើកក្រោយ ត្រូវប្រាប់ខ្ញុំឲ្យបានដឹងមុនផង របស់ដែលពុកយកមកជាមួយនេះខ្ញុំមិនយកទេ ក្នុងក្រុងអាចរកទិញបានគ្រប់យ៉ាង ខ្ញុំទៅសិនហើយពុក ខ្លាចក្រែងគេសង្ស័យ” កូនប្រុសងាកមុខដើរចេញតែឪពុកចាប់ដៃជាប់ហើយនិយាយថា “ពុកមកតាំងពីឆ្ងាយ កូនសាកបើកមើល កូនអាចនឹងបានប្រើប្រាស់វា”។

ក្រោយមកនោះកូនប្រុសបានរលាស់ដៃចេញហើយនិយាយថា “ខ្ញុំទៅហើយ ខ្ញុំមិនត្រូវការរបស់ផ្ញើនេះទេ ទុកឲ្យប្អូនពៅចុះ” បន្ទាប់មកគាត់ក៏ដើរចេញទៅភ្លាមៗ ក្រោយមកលោក ម៉ា បានត្រឹមតែមើលកូនប្រុសដើរចេញទៅ គាត់ដកដង្ហើមធំហើយធ្វើដំណើរទៅរកកូនប្រុសពៅបន្តទៀត ក្រោយមកបានប្រហែលមួយម៉ោង គាត់ក៏មកដល់កន្លែងធ្វើការរបស់កូនប្រុសទីពីរ គាត់ទើបដឹងថាកូនប្រុសពៅធ្វើការនៅក្នុងសណ្ឋាគារ គាត់ឃើញកូនប្រុសពៅកំពុងចុះឈ្មោះនៅរោងយាមសន្តិសុខ គាត់ដើរទៅរកកូនប្រុស កូនប្រុសភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយស្ទើរតែមិនជឿនឹងភ្នែកថាឪពុកមកលេងគាត់ គាត់ញីភ្នែក បន្ទាប់មកក៏ប្រញាប់នាំឪពុកចូលទៅអង្គុយក្នុងរោងយាម។

“ពុក ហេតុអ្វីមិនទូរស័ព្ទប្រាប់ឲ្យខ្ញុំបានដឹងមុនផង ខ្ញុំនឹងបានទៅទទួលពុក” កូនប្រុសនិយាយទៅកាន់ឪពុក “ពុកនឹកពួកឯងទាំងពីរនាក់ក៏សម្រេចចិត្តមកសួរសុខទុក្ខ ពេលព្រឹកមិញពុកទើបតែទៅជួបបងប្រុសរបស់ឯង គេមាញឹកខ្លាំងណាស់ ពុកក៏មកលេងឯងសិន រងាបែបនេះហេតុអ្វីស្លៀកតែឈុតសន្តិសុខអ៊ីចឹង?” ឪពុកសួរ កូនប្រុសបានឆ្លើយថា “ពុកមិនចាំបាច់បារម្ភខ្ញុំទេ ពីមុនខ្ញុំធ្លាប់ធ្វើជាទាហាន ខ្ញុំអាចគ្រប់គ្រងរាងកាយបាន អាកាសធាតុប៉ុណ្ណឹងធ្វើអ្វីខ្ញុំមិនបានទេ មើលឡានមួយគ្រឿងនេះចុះ ខ្ញុំទើបតែទិញមកមួយទឹក ៨,០០០យ័ន (១,២៥០ដុល្លារ) ការពិតខ្ញុំក៏ចង់បើកបរទៅលេងផ្ទះដែរ តែពុកមកក៏ល្អហើយ ចាំយប់នេះខ្ញុំនាំពុកទៅពិសាអាហារបារាំង ពុកអាចនឹងធ្លាប់ពិសាពីមុនមក…”។

បន្ទាប់មកគាត់ក៏នាំឪពុកទៅមើលរថយន្តរបស់គាត់ គាត់មើលទៅសប្បាយចិត្តខ្លាំងណាស់ដែលឪពុកមកលេងគាត់បែបនេះ រហូតដល់ភ្លេចខ្លួន ធ្វើខ្លួនដូចត្រឡប់ទៅជាក្មេងម្ដងទៀត ធ្វើឲ្យឪពុកនឹកឃើញកាលពី៦ឆ្នាំមុន ដែលកូនប្រុសពៅសម្រេចចិត្តឈប់រៀនក៏ព្រោះតែចង់ជួយរកប្រាក់ដើម្បីឲ្យបងប្រុសចូលរៀនមហាវិទ្យាល័យ គាត់ស្រលាញ់បងប្រុសហើយមានចិត្តទូលាយទៀតផង ឪពុកក៏ដឹងច្បាស់ដូចគ្នាថាកូនប្រុសពៅម្នាក់នេះគោរពស្រលាញ់គាត់ណាស់។

“តើពុកយំធ្វើអ្វី? មានរឿងអ្វីទៅ? ខ្ញុំកំពុងធ្វើការរកលុយគ្មានពេលវេលាទៅលេងផ្ទះ នៅរដូវបុណ្យទានថ្ងៃឈប់សម្រាកក៏បានប្រាក់កម្រៃលើកទឹកចិត្តបីដង ទើបខ្ញុំគ្មានឱកាសទៅម្ដងសោះ បន្ទប់ជួលរបស់ខ្ញុំតូចបន្តិចមែន តែក៏អាចស្នាក់នៅបានពីរនាក់ ពុកមកនៅជាមួយខ្ញុំក៏បានដែរ នឹងបានមានពេលវេលានៅជួបមុខបងប្អូនពីរនាក់រាល់ថ្ងៃ បន្តិចទៀតទៅពិសាបាយជាមួយគ្នាណាពុក”។

បន្ទាប់មកឪពុករបស់គាត់បាននិយាយទាំងទឹកភ្នែកថា “អរគុណណាស់កូន ដែលមិនភ្លេចពុក ប៉ុណ្ណឹងពុកពេញចិត្តណាស់ទៅហើយ តាមពិតពុកយកកាតាបនេះឲ្យបងប្រុសរបស់ឯង តែគេមិនយក អ៊ីចឹងកូនយកជំនួសចុះ” ម៉ា ជុង បានបើកកាតាបចាស់នោះមើលឃើញថាខាងក្នុងមានប្រាក់យ៉ាងច្រើន តាមពិតមុខជំនួញកសិកម្មចិញ្ចឹមជ្រូករបស់ឪពុកបានទទួលជោគជ័យ ឪពុកបានកម្រៃចំនួន៣សែនយ័ន (៤៥,០០០ដុល្លារ) ពេលនេះគាត់មានជ្រូករាប់រយក្បាលហើយ គាត់បានជួលមនុស្សមកជួយមើលថែទើបគាត់មានពេលវេលាមកសួរសុខទុក្ខកូន។

 

ដំបូងគាត់គិតថាកូនប្រុសអាចកំពុងត្រូវការប្រាក់សម្រាប់ការប្រើប្រាស់ ចង់ឲ្យកូនត្រឡប់ទៅធ្វើកសិកម្មចិញ្ចឹមជ្រូកជាមួយគ្នា តែពេលកូនប្រុសច្បងស្អប់ខ្ពើមឪពុកបែបនេះ ទើបសម្រេចចិត្តលើកកសិកម្មឲ្យកូនប្រុសពៅជំនួស ធ្វើម៉េចបើគេអ្នកក្រុងទៅហើយ គេយករូបរាងខាងក្រៅសំខាន់ជាងអ្នកមានគុណ។

ពេលវេលាកន្លងផុតទៅច្រើនឆ្នាំ ម៉ា ជុង ក៏បានទទួលការមើលថែអាជីវកម្មបន្តពីលោកឪពុក កសិកម្មចិញ្ចឹមជ្រូកបានសាងប្រាក់ចំណូលយ៉ាងច្រើនតាមតម្រូវការរបស់អ្នកបរិភោគក្នុងស្រុកកាន់តែកើនឡើងរាល់ថ្ងៃ ចំណែកបងប្រុសច្បងនៅតែធ្វើការជាខ្ញុំរាជការដដែល គាត់នៅតែធ្វើខ្លួនបោកបញ្ឆោតភ្នែកអ្នកដទៃថាខ្លួនឯងអស្ចារ្យ នៅថ្ងៃមួយគាត់ត្រូវសង្សារស្រីចាប់បាន ហើយក៏បែកគ្នាទៅ ស្ទើរតែបាត់បង់ការងារទៀតផង។រឿងនេះអប់រំឲ្យដឹងថា ទោះបីមានបុណ្យវាសនាល្អយ៉ាងណាក៏ដោយ តែកុំភ្លេចដើមកំណើតរបស់ខ្លួនឯង។

Leave a Reply

Your email address will not be published. Required fields are marked *