ឃើញហើយព្រឺសម្បុរ និងមានអារម្មណ៍ខ្លាចទឹកសមុទ្រ
អ្នកនេសាទជនជាតិរុស្ស៊ីម្នាក់បានបញ្ចេញកម្រងរូបភាពគួរឱ្យព្រឺព្រួចចុងក្រោយបង្អស់របស់គាត់ ដែលបង្ហាញពីសត្វចម្លែកៗនេសាទបានពីបាតសមុទ្រទឹកជ្រៅ។
ដោយផ្សងព្រេងនៅលើទូកនេសាទ លោក រ៉ូមែន ហ្វេដតសូវ (Roman Fedortsov) វ័យ ៣៩ ឆ្នាំបានជួបសត្វចម្លែកៗច្រើនរាប់មិនអស់ហើយគាត់តែងតែថតរូបទុកដើម្បីចងក្រងជាកម្រងរូបភាពដ៏កម្របានឃើញ និងគួរឱ្យព្រឺព្រួចដូចបានបង្ហាញទីនេះស្រាប់។
គាត់និយាយថា សត្វចម្លែកៗទាំងនេះនេសាទបានពីសមុទ្រន័រវ៉េស សមុទ្របារ៉េនស៍ (Barents sea) ដែលស្ថិតនៅភាគខាងជើងនៃប្រទេសរុស្ស៊ី និងរួមទាំងមហាសមុទ្រអាត្លង់ទិច ផងដែរ។
អ៊ីចឹង តោះ! បើចង់ជ្រាបកាន់តែច្បាស់ថាតើសត្វទាំងចម្លែកយ៉ាងណា និងមានសត្វអ្វីខ្លះ សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា៖