អ្នកកើតឆ្នាំមមី មមែ វក មានលាភធំមកដាល់ឆាប់ៗ តែហាមដាច់ខាតកុំធ្វើរឿងទាំង២ នេះ
អ្នកកើតឆ្នាំមមី (ជាតិទេពកញ្ញា ធាតុភ្លើង)
ប្រុស-ស្រី កើតឆ្នាំមមី (នាមដើមសេះ) តាមបុព្វបទ ហោរពោលថា បុគ្គលពួកនេះមានលក្ខណៈជាមនុស្ស ដល់ពេលជរាកម្ម និងមរណៈដោយសាររឿងទ្រព្យ ប្រាក់មាស និងពេជ្រ គឺក្ដៅក្រហាយដោយសារទ្រព្យសម្បត្តិ។ បើចេញដំណើរទៅរកគេ នឹងមានគេរាប់អានស្និទ្ធស្នាលដូចបងប្អូនបង្កើត។ ប៉ុន្តែបើសម្បូរទ្រព្យធនប្រាក់មាសជាដើម ច្រើនទុកចិត្តគេណាស់ រហូត បង់អស់ ព្រោះតែគេមានចិត្តមិនស្មោះត្រង់ និងលោភលន់។ ពេលខ្លះ ជួបរឿងសយធំ ដោយសារគេខ្ចីប្រាក់មិនសង ក៏មាន។
អ្នកកើតឆ្នាំមមីនេះ ប្រសិនបើចូលខ្លួនទៅបម្រើការនាយចៅហ្វាយ នាហ្មឺន មន្ត្រី អ្នកមានសម្បត្តិនានា រមែងបានល្អប្រសើរ ដោយសារបណ្ឌិតអ្នកប្រាជ្ញជួយដាស់តឿនក្រើនរំលឹកជារឿយៗ។ កាលណាបានកាន់តំណែងការងាររាជការគ្រប់ក្រសួង ច្រើនបានឡើងធំលឿន ហើយជួយឲ្យអ្នកដទៃបានទទួលសេចក្ដីរីករាយសម្បូរណ៍សប្បាយផង។ លាភសំណាង បានមកពីចិត្តបរិសុទ្ធរបស់ខ្លួន ប៉ុន្តែរងការហត់នឿយច្រើនបន្តិច លើខ្សែជីវិត។
ចំពោះលាភសំណាងធំ អាចនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានអ្នកបង្ហាញផ្លូវទៅរកទ្រព្យយ៉ាងអស្ចារ្យ។ ប៉ុន្តែហាមដាច់ខាត ទ្រព្យសម្បត្តិដែលបានមក ត្រូវរក្សាទុកសិន ឬយកទៅដាក់ទុនរកស៊ី នឹងអាចចម្រើន ប៉ុន្តែមិនត្រូវយកទៅឲ្យគេខ្ចី ឬយកទៅលេងល្បែងទេ ព្រោះនឹងវិនាសហិនហោចវិញ ដោយសារជើងលេខ មិនត្រូវនឹងរឿងទាំង២នេះទេ។ ទោះលេងល្បែងត្រឹមលក្ខណៈគ្រួសារ ក៏គ្មានសំណាងថានឹងឈ្នះម្ដងណាឡើយ។
អ្នកកើតឆ្នាំមមែ (ជាតិទេពធីតា ធាតុមាស)
ប្រុសស្រីកើតឆ្នាំមមែ (នាមដើមពពែ) តាមបុព្វបទហោរពោលថា បុគ្គលពួកនេះមានលក្ខណៈជាមនុស្សអភព្វតែចិត្តក្លាហាន។ អ្នកកើតឆ្នាំមមែនេះ ជាឆ្នាំពិសេសអស់ឆ្នាំទាំងពួង ព្រោះបើជ្រើសរើសជាគូស្រកក៏ពុំឆុងនឹងឆ្នាំដទៃ ដោយសារអត្តចរិតស្លូតបូត មានអ្នកផងស្រលាញ់រាប់អានច្រើន។ បើជាអ្នកធ្វើការ ឬសិក្សា មានគេស្គាល់លឿន ដោយសារមានពាក្យពេចន៍ ពីរោះពិសា ទោះទៅកាន់ទីដៅនានា មានគេយកចិត្តទុកដាក់ដោយកោតក្រែង។ ចេះមានគំនិត និងសម្ដីព្រមស្មើនឹងខ្លួន។
ចំពោះលាភសក្ការច្រើនបានដោយសារអ្នកដទៃជួយដឹកនាំប្រាប់ទំនង ប៉ុន្តែបើជាញាតិមិត្តជាប់ខ្សែលោហិតវិញ មិនដែលពឹងពាក់បានឡើយ គឺមានតែនិយាយដើមខាងក្រោយថែមទៀត។ បើចេញដំណើរទៅកាន់ទិសនានា ច្រើនមានគេចោមរោមជុំវិញជាក្រុមជាហ្វូងដោយរីករាយ។ បើធ្វើរាជការ បានធំដោយបុណ្យសក្តិ មានមិត្តភក្តិជួយយឺតយោង។ មិត្តនោះ ច្រើននៅឃ្លាតឆ្ងាយពីគ្នា កាលណាបានដំណែងទទួលខុសត្រូវផ្ទាល់ខ្លួន ច្រើនមានអធ្យាស្រ័យសន្ដោសដល់អ្នកក្រោមបញ្ជា ឬអ្នកទន់ខ្សោយទូទៅ ជាពិសេស បានរុងរឿងលើសមិត្តភក្តិស្របាលគ្នា ពេលបានធ្វើការ។
កាលពីឆ្នាំមុន មានជួបការលំបាក អស់លុយកាក់ពីខ្លួន ប៉ុន្តែជិតដល់ផ្លូវទាល់ ក៏មានដទៃជួយបង្ហាញផ្លូវថ្មី រហូតបានគាប់ប្រសើរឡើងវិញ។ បើចង់ចម្រើនក្នុងឆ្នាំថ្មីនេះ គួរឈប់ពីការងារចាស់ ឬបន្ថែមមុខរបរទៀត នឹងអាចមានលាភទ្វេដង។ ប៉ុន្តែគប្បីប្រយ័ត្ន កុំទុកចិត្តគេពេក កុំឲ្យអ្នកដទៃដឹងរឿងច្រើនពេក ព្រោះមានអ្នកតាមនិន្ទា នៅពេលឃើញអ្នកបានខ្ពស់។ បើធ្វើដំណើរ គួរចេញទៅទិសខាងលិច នឹងមានលាភធំ។ ចំណែកអ្នកមានការងារធ្វើ អាចនឹងមានដំណឹងល្អ បានឡើងដំណែងឆាប់ៗនេះហើយ តែតោងប្រយ័ត្នកុំអំនួតខ្លាំងពេក ព្រោះមានអ្នកចាំមើលច្រើនណាស់។
អ្នកកើតឆ្នាំវក (ជាតិយក្សប្រុស ធាតុដែក)
ប្រុសស្រីកើតឆ្នាំវក នាមដើមសត្វស្វា តាមបុព្វបទហោពោលថា បុគ្គលពួកនេះ មានលក្ខណៈជាមនុស្សនិរាសគូច្រើន ទើបបានជួបគូជីវិតពិត។ មានកម្មពីជាតិមុនខ្លះ ដែលធ្វើឲ្យអ្នកដទៃ និយាយដើម និងពន្លើសរឿងអាក្រក់ខ្លះ។ ប៉ុន្តែអ្នកកើតឆ្នាំនេះ បើចេញដំណើរទៅកាន់ទីស្ថាននានា រមែងមានគេរង់ចាំដំណើរ ទទួលអបអរសាទរធ្វើការបដិសណ្ឋារកិច្ចយ៉ាងជិតស្និទ្ធ។ បើជាមនុស្សប្រុស ច្រើនមានស្រីៗស្រលាញ់រាប់អាន ច្រើនជាងមនុស្សប្រុសគ្នាឯង។
ចំណែកលាភសក្ការ ច្រើនបានពីចាស់ទុំព្រឹទ្ធាចារ្យទូទៅ ឬអ្នកធំអាចចង្អុលបង្ហាញហេតុផលឲ្យរឿយៗ ថាបើមានដំណើរ