លោក​ ​ស្កុត​នី​សិន​ និយាយថា៖“ការចំនាយពេលរស់នៅទីនេះអស់រយៈពេល១៥ឆ្នាំកន្លងមក បានផ្លាស់ប្តូរការគិតរបស់ខ្ញុំទៅលើរឿង…

លោក​ ​ស្កុត​នី​សិន​ (Scott Neeson) ​គឺ​​ជា​ស្ថាបនិក​ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រឺ​ Cambodian Children’s Fund (CCF) ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤​ មក​។​ ​លោក​បាន​លក់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ និង ខិត​ខំ​ស្វែង​រក​ជំនួយ​ពី​សប្បុរស​ជន​នានា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​គោល​ដៅ​​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​រស់​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​អោយ​ទទួល​​បាន​ការ​អប់​រំ​ និង ​រស់​នៅ​ក្នុង​ជីវិត​ថ្មី​មួយ​ផ្សេង​ទៀត​។​​​

ហើយថ្មីៗនេះដែរ លោកបានផុសក្នុងគណនីងហ្វេសប៊ុករបស់លោករៀបរាប់ថា “ការចំនាយពេលរស់នៅទីនេះអស់រយៈពេល១៥ឆ្នាំកន្លងមក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានផ្លាស់ប្តូរការគិតរបស់ខ្ញុំទៅលើរឿង ជាច្រើន ដោយធ្វើអោយខ្ញុំមានការគិតថ្មីចំពោះអត្ថន័យនៃជីវិត និង ការស្លាប់។

មិនថាវាជាឥទ្ធិពលពុទ្ធសាសនា ឬក៏ជាប្រពៃណីទំនៀបទំលាប់ក៏ដោយ របៀបដែលប្រជាជនខ្មែរទទួល យកថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការស្លាប់ជារឿងជៀសមិនផុតនោះគឺស្តែងចេញច្បាស់ណាស់ ហើយក៏មានភាពបើកទូលាយ ផងដែរ។

ពេលខ្លះខ្ញុំទទួលបានការមិនពេញចិត្តអំពីការបង្ហោះលើបណ្ដាញសង្គមដែលបង្ហាញអំពីមនុស្សរៀបនឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលមរណៈភាព ទោះបីជាមិនមានការបញ្ចេញអត្តសញ្ញាណក៏ដោយ។ ខ្ញុំអាចដឹងទុកជាមុនថាការបង្ហោះលើបណ្ដាញសង្គមខាងក្រោមនេះនឹងមានការរិះគន់បន្តិចបន្តួច ហើយប្រហែលជាអាចមានមនុស្សមួយចំនួនដែលនឹង “ឈប់តាមដាន” យើងដែរ។

មនុស្សមួយចំនួនមិនបានផ្តល់ការគោរពចំពោះបុគ្គលដែលទទួលមរណៈភាពនៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលពួកគេធ្វើការបង្ហោះលើបណ្ដាញសង្គមនោះទេ ហើយឥឡូវនេះខ្ញុំទើបតែយល់។ តាមពិតទៅវាគ្មានអ្វីដែលត្រូវអាម៉ាស់នោះទេ វាគ្រាន់តែជាការចូលរួមសោកស្ដាយចំពោះការបាត់បង់តែប៉ុណ្ណោះ។

ប្រាកដណាស់វាគឺជារឿងមួយដ៏គួរឲ្យសោកស្ដាយក្នុងការបាត់បង់មនុស្សជិតស្និតរបស់ខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ប៉ុន្តែខ្ញុំបានរៀន មើលឃើញអំពីអត្ថន័យដ៏អស្ចារ្យនៅក្នុងមរណៈភាព ។ ឥឡូវនេះខ្ញុំមើលឃើញថាវាគឺជាពេលដែលត្រូវ ចងចាំអំពីពេលវេលារបស់យើងដែលបានចំនាយជាមួយគ្នា។

ដូចដែលមាននៅក្នុងវីឌីអូនេះ គឺជាលោកតាដែលជិតស្និទ្ធិនឹងខ្ញុំ ហើយខ្ញុំតែងតែបានទៅលេងគាត់ជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញឹកញាប់នៅពេលដែលប្រពន្ធរបស់គាត់សម្រាកក្នុងមន្ទីរពេទ្យ។ ប្រពន្ធរបស់គាត់ ជាស្រ្តីដែលរស់រវើក និងសម្តីត្រង់ មានមាឌតូចតែនិយាយឮៗ។ បងស្រីរបស់លោកតា ដែលសព្វថ្ងៃនេះគឺជាសមាជិកនៅក្នុង កម្មវិធី Grannie Program របស់យើង ក៏បានយកចិត្តទុកដាក់ចំពោះគាត់ដែរ។

ខ្ញុំបានឃើញប្តីប្រពន្ធមួយគូរនេះនៅកន្លែងដ៏គួរឲ្យសង្វែកមួយ នៅពីលើលូដ៏ស្អុយ ហើយថែមទាំងមានជំងឺ ជាប់នឹងខ្លួនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមការងាររបស់ ហ័ន បានយកពួកគាត់ចេញអោយទៅរស់នៅក្នុងផ្ទះ World Housing ហើយពួកគាត់ក៏បានប្រសើរឡើងមួយរយៈពេល។ សរុបមកវាគឺជារឿងខុសឆ្ងាយពីគ្នាដាច់ស្រឡះ…។

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *