ឆ្អែតចិត្តល្មម! មហាសេដ្ឋីម្នាក់សួរទៅប្រពន្ធទាំង4នាក់គាត់ថា«បើបងស្លាប់ទៅតើអូនអាចស្លាប់ជាមួយបងបានទេ? » ស្រាប់តែប្រពន្ធម្នាក់ឆ្លើយថា…..ក្អួតឈាមទាំងដុំៗ
មានមហាសេដ្ឋីម្នាក់មានប្រពន្ធ 4 នាក់។ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់គាត់ សេដ្ឋីដឹងថាខ្លួនគាត់ប្រាកដជាស្លាប់នៅពេលបន្តិចទៀត រំពេចនោះគាត់ក៏ហៅប្រពន្ធទី 4 ដែលជាប្រពន្ធគាត់ស្រលាញ់ជាងគេបំផុតហើយសួរថា បើបងស្លាប់ទៅតើអូនអាចស្លាប់ជាមួយបងបានទេ?
ប្រពន្ធទី 4 តបថា ខ្ញុំមិនអាចស្លាប់ជាមួយបងបានឡើយ សុំបងទៅសួរប្រពន្ធផ្សេងបងចុះ…បុរសជាសេដ្ឋីនោះក៏សួរប្រពន្ធទី3 របស់គាត់បន្តទៀតថា អូនជាប្រពន្ធដែលបងស្រលាញ់ និងថ្នាក់ថ្នមច្រើនជាងគេផងដែរ ចុះបើបងស្លាប់តើអូនអាចស្លាប់ជាមួយបងបានទេ?
ប្រពន្ធទី 3 ក៏ឆ្លើយថា សុំទោសផងខ្ញុំមិនអាចស្លាប់ជាមួយបងទេ បើបងស្លាប់ទៅខ្ញុំនឹងរៀបការជាមួយអ្នកផ្សេង រួចប្រពន្ធទី 3 ក៏ដើរចេញទៅ…គាត់ក៏ចាប់ផ្តើមសួរប្រពន្ធទី 2 វិញម្តង ជាប្រពន្ធដែលគាត់តែងពិភាក្សារឿងទុក្ខលំបាក និងតែងជួយដោះស្រាយកិច្ចការតូច
ធំផ្សេងៗជាមួយប្រពន្ធម្នាក់នេះជានិច្ច...មិនបង្អង់យូរគាត់ក៏សួរសំណួរដដែលទៅកាន់ប្រពន្ធទី 2 បន្តទៀត បើបងស្លាប់ បងចង់ឲ្យអូនស្លាប់ជាមួយបងបានទេ? ប្រពន្ធទី 2 ឆ្លើយភ្លាមៗថា ទេ! ខ្ញុំមិនអាចស្លាប់ជាមួយបងបានទេ តែបើបងស្លាប់ ខ្ញុំអាចធ្វើបុណ្យឧទ្ទិសកុសលជូនបងបាន…
បុរសជាសេដ្ឋីអស់សង្ឃឹមទៅហើយ តែគាត់ក៏លឺសម្រែកពីខាងក្រៅថា ខ្ញុំស្ម័គ្រចិត្ត ខ្ញុំសុខចិត្តស្លាប់ទៅជាមួយបង...ទោះបងទៅកើតជាអ្វីក៏ខ្ញុំព្រមតាមបងគ្រប់ៗជាតិ...គ្មានអ្នកណាក្រៅពីប្រពន្ធទី 1 របស់គាត់ទេ...សេដ្ឋីក៏ស្រក់ទឹកភ្នែកមកដោយក្តីរំភើប ព្រោះមិននឹកស្មានថាប្រពន្ធដែលគាត់ស្អប់ចាត់ទុកដូចខ្ញុំបម្រើ
មិនដែលថ្នាក់ថ្នម មិនដែលយកចិត្តទុកដាក់ មិនដែលមើលថែ បែរជាអាចស្លាប់ជាមួយគាត់ទៅវិញ...ជាការពិតឥតប្រកែកបាន មនុស្សគ្រប់រូបសុទ្ធតែមានប្រពន្ធ 4 ដូចៗគ្នាទាំងអស់ តែយើងម្នាក់ៗស្រលាញ់តែប្រពន្ធ 3 ទេ ចំណែកប្រពន្ធទី 1 យើងមិនសូវខ្វល់ឡើយ។
ប្រពន្ធទី 4 គឺរាងកាយរបស់យើង ភាពស្អាត ភាពឡូយឆាយលម្អដោយសម្ភារខាងក្រៅមិនអាចពាំនាំយកទៅជាមួយបានទេ...ប្រពន្ធទី 3 គឺទ្រព្យសម្បត្តិ បើអ្នកស្លាប់ វាមិនបានទៅជាមួយអ្នកទេ វាប្រាកដជាប្តូរម្ចាស់គ្រប់គ្រងផ្សេងមិនខាន…
ប្រពន្ធទី 2 គឺក្រុមគ្រួសារ ឬមិត្តភក្តិ ពួកគេប្រាកដជាយល់ពីអ្នក ដឹងពីទុក្ខលំបាកដែលអ្នកមាន តែគេមិនអាចស្លាប់ជាមួយអ្នកទេ…ប្រពន្ធទី 1 គឺចិត្តនេះឯង អ្នកគ្រប់គ្នាតែងមើលរំលងសុខភាពផ្លូវចិត្ត មិនសូវមើលថែរក្សា មិនសូវខ្វាយខ្វល់ពីចិត្តខ្លួនឯងប៉ុន្មានឡើយ
នេះហើយជាហេតុធ្វើឲ្យសុខភាពផ្លូវចិត្តទន់ខ្សោយ ងាយកើតស្រ្តេស ស្មុគស្មាញ គិតច្រើនឥតប្រយោជន៍ ឆាប់ខឹង តប់ប្រមល់ មិនជ្រះស្រលះក្នុងចិត្ត…អ្នកខ្លះក៏មានវិបិត្តធ្ងន់ធ្ងរ គិតខ្លីដល់ថ្នាក់សម្លាប់ខ្លួនក៏មាន ក៏ព្រោះចិត្តស្លាប់បាត់ទៅហើយ…ចុះធ្វើដូចម្តេចដើម្បីឲ្យចិត្តរឹងមាំ?