រាជរដ្ឋាភិបាល សម្រេចយកថ្ងៃ ១៧ ដល់ ២១ ខែ​​សីហា​ ជាថ្ងៃ​ឈប់​សម្រាក​​ជំនួស​ថ្ងៃ​បុណ្យ​​ចូល​​ឆ្នាំ​​

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃ ១៧ ដល់ ២១សីហា ទៅសងថ្ងៃឈប់សម្រាកថ្ងៃ​បុណ្យចូលឆ្នាំតាម​ការសន្យា។ នេះបើតាមអនុក្រឹត្យស្តីពី ការអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាកការងារ។ការសងថ្ងៃឈប់សម្រាកពិធី​បុណ្យចូលឆ្នាំនេះគឺសម្រាប់ជូនដល់ប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជន។
គួររំឭកថា កន្លងទៅសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា៖ «នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងគប្បីត្រូវបាននូវការសង ប៉ុន្តែកុំឲ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យាពីព្រោះ ជំងឺកូវីដ-១៩ នៅកម្ពុជាយើងនៅអាចត្រួតត្រា​បាន​ហើយ»។

 

ជាការកត់សម្គាល់ សម្តេចតេជោធ្លាប់បង្ហើបថា៖ «អាចថានៅចុងខែ កក្កដា និងដើមខែសីហា ឆ្នាំ ២០២០។ បើសិនជាកិច្ចប្រជុំបានឯកភាព​គ្នាហើយ នឹងចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំ ចំនួន ៥ ថ្ងៃ។ បានសេចក្តីថា ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ»៕

ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *