ជួយស៊ែរជាដំណឹងផង!! អ្នកដែលញាំបាយមិនទៀងពេល ហើយឧស្សាហ៍ចុកពោះ ប្រយ័ត្នជួបរឿងអាក្រក់ដូចនារីម្នាក់នេះ
ស្ត្រីជនជាតិថៃម្នាក់បានកើតជំងឺមហារីកក្រពះដំណាក់កាលពី ៣ បន្ទាប់ពីនាងតែងតែញាំបាយមិនទៀងម៉ោង ។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់នាង ដែលមានឈ្មោះ Pattaraporn Suriyamanee បានអោយដឹងថា នាងមានទម្លាប់ញាំបាយមិនទៀងម៉ោង ហើយនាងឧស្សាហ៍ចុកពោះណាស់ ។ ទោះបីជាយ៉ាងណាក៏ដោយ នាងមិនធ្លាប់ចាប់អារម្មណ៍ថានោះគឺជារោគសញ្ញានៃជំងឺមហារីកក្រពះទេ ។
រហូតមកដល់ថ្ងៃមួយ ពេលដែលនាងភ្ញាក់ពីគេង ស្រាប់តែនាងមានអារម្មណ៍ថាឈឺពោះខ្លាំងរហូតទ្រាំមិនបាន ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ ។ នាងបានរៀបរាប់ប្រាប់ពីអាការៈរបស់នាងទៅកាន់គ្រូពេទ្យ ដូច្នេះគ្រូពេទ្យក៏ផ្តល់ការណែនាំអោយធ្វើការឆ្លុះក្រពះ ។ លទ្ធផលក្រោយការពិនិត្យបានបង្ហាញថា នាងមានជំងឺមហារីកក្រពះដំណាក់កាលទី ៣ ។ គ្រូពេទ្យក៏បានធ្វើការវះកាត់យកក្រពះចេញ ។
ក្រោយការព្យាបាលគ្រូពេទ្យបានអោយនាងគេងនៅមន្ទីរពេទ្យរយៈពេល ១៧ ថ្ងៃ ហើយនឹងបានណែនាំអោយនាងញាំអាហារដែលទន់ៗដូចជាបបររយៈពេលវែង ដោយសារតែនាងមិនអាចញាំបានដូចមនុស្សធម្មតាទេ ។ បន្ទាប់ពីជួបរឿងដ៏អាក្រក់បែបនេះ Pattaraporn Suriyamanee ក៏សម្រេចចិត្តធ្វើការចែករំលែកនូវអ្វីដែលនាងបានឆ្លងកាត់ ដើម្បីជាការដាស់តឿនដល់មនុស្សគ្រប់រូបអោយមានយកចិត្តទុកដាក់ចំពោះសុខភាព និងញាំអោយបានទៀងម៉ោង ៕
ប្រភព៖ cambodiapluz