ប្រទះឃើញថ្លាន់ពោះឡើងប៉ោងធំ រង់ចាំមើលវាក្អួតចេញមកវិញ ទើបភ្ញាក់ផ្អើលខ្លាំង
វីដេអូមួយ បង្ហាញពីពស់ថ្លាន់ប្រវែងជាង ៤ម៉ែត្រ កំពុងខ្ជាក់សត្វដែលវាលេបមកវិញ ធ្វើឱ្យមានការចាប់អារម្មណយ៉ាងខ្លាំង។ បន្ទាប់ពីចាំមើលវាខ្ជាក់សត្វចេញមកវិញ ក្រុមអ្នកអភិរក្សសត្វព្រៃ ក៏បានចាប់ពស់ថ្លាន់នោះ ទៅលែងនៅជម្រកវាវិញ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់អ្នកស្រុក។បើតាមតាមប្រភពព័ត៌មាន បានឱ្យដឹងថា អ្នកស្រុកបានប្រទះឃើញពស់ថ្លាន់នេះ នៅកៀនរបង ដោយមានខ្លួនធំប្លែក ហាក់ដូចជាទើបលេបអ្វីម្យ៉ាង។ បន្ទាប់មក អ្នកស្រុកក៏បានទាក់ទងទៅកាន់អាជ្ញាធរ ដើម្បីមកចាប់យកវាទៅឱ្យឆ្ងាយ ចៀសវាងគ្រោះថ្នាក់។ ក្រោយមក ក្រុមអភិរក្សសត្វព្រៃ បានបង្ខំឱ្យវាខ្ជាក់សត្វក្នុងខ្លួនចេញមកវិញ ទើបដឹងថាជាសត្វឆ្មាដ៏ធំមួយក្បាល។
គួរបញ្ជាក់ដែរថា ថ្លាន់ ជាប្រភេទពូជពស់ដែរសម្បូរបំផុតនៅតំបន់អាស៊ី ជាពិសេសគឺប្រទេសចិន ហ្វីលីពីន មីយ៉ាន់ម៉ា និងស្រីលង្កាជាដើម។ ទោះបីជាវាគ្មានពិស ប៉ុន្តែនៅពេលវាធំ ក៏អាចបង្កគ្រោះថ្នាក់បានដែរ ព្រោះវាអាចលេបសត្វធំៗទាំងមូលបាន។ ប្រសិនបើវាលូតលើសប្រវែង ២ម៉ែត្រ គឺអាចបង្កគ្រោះថ្នាក់ដល់មនុស្សទហើយ កុំថាឡើយដល់ទៅ ៤ម៉ែត្រនោះ ព្រោះវាអាចលេបមនុស្សធំជាងខ្លួនវា ៣ ទៅ ៤ដងឯនោះ។
កាលពីឆ្នាំមុននេះ ក៏មានករណីពស់ថ្លាន់ប្រវែង 7ម៉ែត្រ បានលេបយុវជនអាយុ 25 ឆ្នាំម្នាក់ រហូតដល់ថ្ងៃបន្ទាប់ ទើបអ្នកស្រុកចាប់បាន និងវះពោះមើល ឃើញមនុស្សនៅទាំងមូល ប៉ុន្តែបានស្លាប់បាត់ទៅហើយ។ អ្នកភូមិ និងអ្នកជំនាញបានសន្និដ្ឋានថា ពស់ថ្លាន់យក្សនោះ បានរឹតបំបាក់ឆ្អឹងជនរងគ្រោះដល់ស្លាប់ ទើបព្យាយាមលេបទាំងមូលតាមក្រោយ ដែលជារឿងដ៏រន្ធត់មួយ សម្រាប់ក្រុមគ្រួសារសព៕