ភ្ញាក់ផ្អើល !!! ចាប់បានត្រីយក្សមួយក្បាលទាំងរស់ តែសោកស្តាយយ៉ាងខ្លាំងព្រោះ…
ភ្ញាក់ផ្អើល! ចាប់ត្រីយក្សមួយក្បាលធំបានទាំងរស់ មិនស្គាល់ថាត្រីអ្វីក៏យកទៅអោយខ្លាឃ្មុំស៊ី តែចុងក្រោយមហាសែនស្តាយពេលដឹងការពិត!!!ក្រុមអ្នកនេសាទជនជាតិរុស្សីអាចចាប់ត្រីបានមួយក្បាលយ៉ាងធំប្លែកខុសធម្មតា ក្រោយមកក៏បានដឹងថាវាជាត្រីព្រះច័ន្ទ តែមានការសោកស្តាយយ៉ាងខ្លាំងព្រោះវាក្លាយជាចំណីរបស់ហ្វូងខ្លាឃ្មុំបាត់ទៅហើយ។
កាលពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០១៧ អ្នកសារពត៌មានបានរាយការមកថា ក្រុមអ្នកនេសាទនៅឯកោះ Iturup ប្រទេសរុស្សី បានចាប់ត្រីមួយក្បាលយ៉ាងធំកាលពីថ្ងៃទី ៩ កញ្ញា កន្លងមកនេះនៅបរិវេណដែនទឹករបស់កោះ Iturup នៅវេលាក្រោយមកគាត់បានដឹងថា វាជាត្រីព្រះច័ន្ទ(Moonfish) ជាប្រភេទត្រីសមុទ្រឆ្អឹងខ្នាតធំ រស់នៅក្នុងតំបន់ទឹកជ្រៅពី ៣០០ដល់ ៥០០ម៉ែត្រ តែងប្រទះឃើញនៅសមុទ្រទឹកក្តៅ។