កូនខ្មែរអស្ចារ្យណាស់ នៅទីបំផុតនារីខ្មែរយើងមួយរូប បានបញ្ចប់ការហ្វឹកហាត់ជាអ្នកបើកយន្តហោះ យ៉ាងល្អ និងប្រាប់ពីអារម្មណ៍ពិតថា…
កាលពីថ្មីៗនេះ ចំពោះលទ្ធផលដែលនាងទទួលបានពីការប្រឡងនោះគឺ ចិន្តា បានបញ្ចប់ការហ្វឹកហាត់ និង រៀនសូត្របានជោគជ័យ ហើយក៏បានត្រលប់មកប្រទេសវិញដែរ ចិន្តាកំពុងហ្វឹកហាត់ការងារជាពីឡុត នៅក្រុមហ៊ុនអាកាស ចរណ៍ក្នុងស្រុកមួយ ។
ជាក់ស្តែង បន្ទាប់ពីទទួលបានភាពជោគជ័យនៅលើវិស័យដែលខ្លួន ស្រឡាញ់និងជាក្តីស្រមៃដែលមានតាំងពីក្មេងមកហើយនោះគឺនាងបានប្រាប់ពីអារម្មណ៍របស់នាងឲ្យដឹងថា៖ អារម្មណ៍ដែលកាន់ចង្កូតបញ្ជាយានដ៏ធំមួយនេះពិតជាអស្ចារ្យណាស់” ហើយនាងក៏ចង់បង្ហាញឲ្យ
មហាជនបានដឹងថា មនុស្សស្រីក៏អាចធ្វើការងារនេះបានដែរ! ។ ដោយឡែក ចិន្តា ក៏បានជំរុញទឹកចិត្តឲ្យយុវជន យុវនារីខ្មែរដែលមានសមត្ថភាព និង លទ្ធភាព គួរពិចារណាជំនាញមួយនេះផង ព្រោះបើប្រៀបធៀបទៅប្រទេសផ្សេងទៀត ចំនួនពីឡុតជំនាញជនជាតិខ្មែរ
នៅមានកំណត់នៅឡើយ។គូរំលឹកផងដែលថាកូនខ្មែរម្នាក់បានសម្រេចក្តីស្រមៃរបស់ខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យន័រតុន ដោយនាងជាមួយនិងមិត្តរួមថ្នាក់ជាច្រើននាក់បានជាប់ជា បាហុនិកា ក្រុមហ៊ុនអាកាស ចរណ៍ក្នុងស្រុកមួយ។ គួរបញ្ចាក់ផងដែរថា
អតីតនិស្សិតផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ កញ្ញា ចិន្តា ទទួលបានជោគជ័យមួយជំហានហើយ តែ ចិន្តា មិនបានបញ្ឈប់ត្រឹមនេះទេ ព្រោះនាងមានក្តីស្រមៃធំនាងបានបន្តការហ្វឹកហាត់ជាពីឡុតនៅឯក្រៅប្រទេស។