គួរយកគំរូតាម!!! លោកនាយក សួរលោកឃឹម ហ្វីណង់ថា៖ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន?
ប្រិយមិត្តគ្រប់គ្នាពិតជាបានស្គាល់ហើយ លោក ឃឹម ហ្វីណង់ គឺជាអភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប។ ហើយថ្មីៗនេះដែរ លោកបានទស្សនៈកិច្ចនៅសាលាគំរូមួយនៃព្រះរាជាណាចក្រកម្ពុជា គឺ សាលាបឋមសិក្សាវត្តបូព៌។
ក្រោយពីលោកបានទៅដល់នឹងឃើញផ្ទាល់ភ្នែកហើយលោកបានផុសក្នុងបណ្តាញសង្គមហ្វេកប៊ុករបស់លោកថា៖ «អច្ឆរិយភាពនៃសាលាបឋមសិក្សាវត្តបូព៌ សាលាគំរូនៃព្រះរាជាណាចក្រកម្ពុជា!ធ្លាប់តែឮកិត្តសព្ទរបស់សាលាបឋមសិក្សាវត្តបូព៌យូរហើយ
ទើបតែពេលនេះបានមកឃើញផ្ទាល់ភ្នែក និងរៀនសូត្រពីកន្លែងដែលជោគជ័យគួរអោយស្ងើចសរសើរមួយនេះ។ មុនពេលណាត់ជួប លោកគ្រូ ពឹង គិមឆេន បានប្រាប់ខ្ញុំថា បើចង់នាំភ្ញៀវមកមើលសាលាលោកគ្រូ សុំអោយមកពីព្រលឹមម៉ោង៦:៤០នាទីព្រឹក ដើម្បីបានឃើញពីវិន័យសិស្សផង។
មិននឹកស្មានថា បានទទួលការធ្វើបដិសណ្ឋារកិច្ចដ៏គួរអោយភ្ញាក់ផ្អើលបែបនេះសោះ។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺភាពអស្ចារ្យនៃវិន័យដ៏ឥតខ្ជោះរបស់សិស្សទាំងនោះ(តាំងពីថ្នាក់មត្តេយ្យតូចៗរហូតដល់ថ្នាក់ទី៦) និងភាពជាអ្នកដឹកនាំប្រកបដោយភាពឆ្នៃប្រឌិតនិងម៉ត់ចត់ខ្ពស់បំផុតរបស់លោកគ្រូនាយក ស័ក្តិសមជាសាលាគំរូប្រចាំប្រទេសកម្ពុជា។
លោកគ្រូបានសួរខ្ញុំថា ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? ខ្ញុំគិតថា ចម្លើយគឺស្ថិតនៅលើភាពឆ្នៃប្រឌិត សមត្ថភាពគៀងគរធនធានបន្ថែមពីខាងក្រៅ
និងការជំរុញអោយមានការចូលរួម ដើម្បីសម្រេចចក្ខុវិស័យរបស់លោកនាយក។ ខ្ញុំពិតជាអរគុណលោកគ្រូចំពោះសំនួរនេះ ព្រោះវាជាសំនួរដែលបានបើកចំហការគិតរបស់ខ្ញុំ ផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើទំហំមានកំណត់នៃថវិកាអភិវឌ្ឍន៍របស់ស្រុក និងរំលឹកពី
តួនាទីរបស់ខ្ញុំជាអ្នកដឹកនាំស្ថាប័នមួយរូប ដែលទាមទារអោយមានភាពឆ្នៃប្រឌិត និងចេះគៀងគរការចូលរួម ដោយមិនពឹងផ្អែកតែទៅលើថវិកាដែលមាននៅក្នុងដៃ តែមួយមុខនោះទេ។ #សាលាគំរូ»។ ប្រភពហ្វេកប៊ុក
សូមទស្សនារូបភាពនៃទិដ្ឋភាពនៃសាលាបឋមសិក្សាវត្តបូព៌ទាំងអស់គ្នា!