សាធុ សាធុ សាធុ រូបសំណាក់ព្រះពុទ្ធរូប ដែលឆ្លាក់លើថ្មភ្នំសំពៅ នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ធំមួយ…
ភ្នំសំពៅជារមណីដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ក្នុងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ចំងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។ លើខ្នងភ្នំតំបន់កំសាន្តចែកជាបីសំខាន់ៗ ទី១ កំពូលភ្នំមាន
ព្រះវិហារដែលអ្នកអាចមើលឃើញពីចំងាយហៅថា “ប្រាង” ទី២ “ល្អាងផ្កាស្លា” ទី៣ “គិរីរម្យ” ។ ប្រាងគឺជាកន្លែងសម្រាប់ប្ររព្ធពីធីបុណ្យសាសនាផ្សេងៗ ហើយអ្នកទេសចរណ៍អាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ។ ល្អាងផ្កាស្លាជា
អាស្រមរបស់ព្រះសង្ឃ ដូនជី តាជី។ នៅល្អាងផ្កាស្លាមានល្អាងជាច្រើនឋិតនៅក្នុងនោះដូចជា ល្អាងផ្កាស្លាង ល្អាងខ្យល់ ល្អាងត្រជាក់។ គីរីរម្យបច្ចុប្បន្នមានវត្តមួយឋិតនៅទីនោះ និងមានល្អាងសំខាន់ពីរគឺល្អាងតែងខ្លួន និងល្អាងល្ខោន។ កាលពីសម័យប៉ុលពត ល្អាងទាំងពីរនេះជាកន្លែងសម្លាប់មនុស្ស គ្រោងឆ្អឹងមនុស្សជាច្រើន និងសំលៀកបំពាក់ត្រូវបានរៀបចំដាក់ក្នុងទ្រុងសំណាញ់យ៉ាងត្រឹមត្រូវ៕ប្រភព៖ ហ្វេសប៊ុក