លោក ពូ អភិបាលខេត្តម្នាក់នេះ ពូកែដោះស្រាយបញ្ហា រកយុត្តិធម៌ជូនរាស្ត្រដល់ផ្ទះ កំពុងល្បីរន្ទឺខ្លាំងបំផុតទូរទាំំងប្រទេស គាត់មានតិចនិចក្នុងការសួរខ្លាំងណាស់…(មានវីដេអូ)

អភិបាលខេត្តប្រៀបបីដូចជាអាណាព្យាបាល ប្រៀបបីដូចជាឪពុកម្ដាយ ដែលត្រូវមើលថែ យកចិត្តទុកដាក់ ផ្ដល់ការទំនុកបម្រុងដល់កូនៗដូច្នោះដែរ ។ អភិបាលខេត្តល្អ ប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ ភាពឈ្លាសវៃ ក្រមសីលធម៌វិជ្ជាជីវៈ ក៏នឹងនាំឱ្យខេត្តមួយនេះពោរពេញដោយសេចក្ដីសុខ ភាពរីកចម្រើនឥតឈប់ឈរ ។ក្រឡេកមមកមើលអភិបាល

ខេត្តពោធិ៍សាត់ ឯណេះវិញកំពុងទទួលបាននូវការសាទរ និងការកោតសរសើរជាខ្លាំង ពីសំណាក់ប្រជាជនដែលលោកបានធ្វើឱ្យរាស្ត្រមានភាពកក់ក្ដៅ គ្មានទឹកភ្នែកមានតែស្នាមញញឹម ។ ក្នុងរយៈពេលនេះលោកបានបំពេញបេសកកម្មដោះស្រាយបញ្ហាស្ទើរគ្រប់បែបយ៉ាងរបស់ប្រជាជន ទៅដល់ទីកន្លែងរស់នៅរបស់ពលរដ្ឋតែម្ដង ។ ឯកឧត្ដម ម៉ៅ នធិន បានប្រើបញ្ញាញាណប្រកបដោយកត្តញ្ញូរ តាធម៌ ភាពយុត្តិធម៌ មិនលម្អៀងជូនរាស្ត្រ ធ្វើឱ្យរាស្ត្រពេញចិត្តលើកដៃទះកងរំពង ។អភិបាលខេត្តដែលពោរពេញដោយស្នាមញញឹមមួយនេះ បាន

ចុះដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការដល់ភូមិស្រុកជាច្រើន ហើយភាគច្រើនគឺពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីដែលចាក់ស្រេះប្រៀបដូចអំបោះរុំជំពាក់មុខ តែលោកនៅតែរកមុខដោះឃើញម្ដងមួយជំហានៗ ។ លោកបានកោះហៅភាគីជម្លោះដែលពាក់ព័ន្ធមកជួបទល់មុខគ្នា និងសួរនាំជីកឬសគល់រកអ្នកណាដែលត្រូវ អ្នកណាដែលខុសនៅក្នុងបញ្ហានោះ ហើយក៏មិនឱ្យ

អ្នកណាទឹកភ្នែកដែរ មានតែអ្នកឈ្នះទាំងអស់គ្នាព្រមទទួលស្គាល់កំហុសទាំងអស់គ្នា ។ដោយសារភាពប៉ិនប្រសប់ ប្រកបដោយគំនិតឈ្លៀសវៃបែបនេះហើយ ទើបធ្វើឱ្យប្រជាជនរំភើបចិត្ត រីករាយទទួលយកដំណោះស្រាយរបស់លោកអភិបាលខេត្តដោយពេញចិត្តបំផុត ៕

Leave a Reply

Your email address will not be published. Required fields are marked *