ព្រឺសសម្បុល!ចាប់បានពស់អ្នកតាប្រវែង៥ម៉ែត
ស្តេចពស់វែកដ៏ធំមួយត្រូវចាប់បានពីភោជនីយដ្ឋានមួយនៅខេត្ត នគរ ស៊ី ថាម៉ារ៉ាត កាលពីថ្ងៃចន្ទសប្តាហ៍មុន តែម្ចាស់ហាងខ្លាចក្រែងវាជាពស់អ្នកតាដែលថែរក្សាតំបន់នេះ។កាន់ចាណា ស៊ែតុន ម្ចាស់ហាងនេះ បានថតបង្ហោះក្នុងហ្វេសប៊ុកនូវអ្នកចាប់សត្វពស់វែកប្រវែង៥ម៉ែត្រដោយដៃទទេ បន្ទាប់ពីប្រើអង្កត់ឈើសង្កត់និងចាប់វាមកពីកន្លែងលាក់ខ្លួនមួយ។
កាន់ចាណាបាននិយាយថា អតិថិជននិងកូនៗរបស់គេបានរត់មករកគាត់បន្ទាប់ពីពួកគេបានឃើញស្តេចពស់នេះនៅក្រៅបង្គន់របស់ហាង។មិនខុសពីប្រជាជនថៃភាគច្រើនទេ គាត់មានជំនឿថា ពស់ជាសត្វមានមហិទ្ធិឬទ្ធិ។កាន់ចាណាបានសរសេរបង្ហោះក្នុងផេករបស់ខ្លួនថា”អ្នកតានៅទីនេះស័ក្តិសិទ្ធណាស់។
១០ឆ្នាំមកនេះចាប់តាំងពីខ្ញុំបើកហាង ខ្ញុំទើបតែឃើញគាត់ជាលើកដំបូងនៅថ្ងៃនេះ។ខ្ញុំគ្រាន់តែយល់សប្តិឃើញ”។ទោះជាយ៉ាងណា អ្នកចាប់ពស់និងប្រជាជនមូលដ្ឋានមិនបានសម្លាប់ពស់នេះទេ គេបាននាំវាទៅព្រលែងនៅជិតល្អាងភ្នំមួយ