ក្រុមអ្នកជិះម៉ូតូឥណ្ឌូនេស៊ីដាច់ផ្ងារជិះម៉ូតូដួល ដោយសារប្រទះមនុស្សចម្លែកមាឌឌាំងកន្តឿរត់លឿនដូចព្យុះនៅខេត្ត Aceh(មានវីដេអូ)

ក្រុម​អ្នកជិះ​ម៉ូតូ​មាន​មូលដ្ឋាន​នៅ​ទីក្រុង Banda Aceh ប្រទេស​ឥណ្ឌូនេស៊ី​បាន​ជិះ​កាត់​ក្នុងព្រៃ​នៅ​ខេត្ត Aceh នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​រំពេច​នោះ អ្នកជិះ​ម៉ូតូ​ម្នាក់​បាន​ដួល​ដោយសារ​អ្វីមួយ​បាន​រត់​កាត់​ចំពោះមុខ​គាត់​។​ ​បុរស​ជិះ​ម៉ូតូ​ពិត​ភ្ញាក់ផ្អើល​ដោយ​ឃើញ​អ្វីមួយ​មាន​រាង​ដូច​មនុស្ស​ចម្លែក ភ្លាមៗ​រត់​ចេញពី​ព្រៃ​ដោយ​កាន់ដំបង​ឈើ​។​

​ ​នៅក្នុង​វីដេអូ​ដ៏​អាថ៌កំបាំង​នេះ អ្វីមួយ​ដ៏​ចម្លែក​នេះ​ហាក់ដូចជា​មនុស្ស​ម្នាក់ ប៉ុន្តែ​មាន​រាង​តូច​។ នេះ​បើ​យោងតាម​កាសែត​អន​ឡាញ tribunnews.com បាន​រាយការណ៍​។​អ្វីមួយ​ដែល​ត្រងោល ព្រលែង​ខ្លួន​ល្វែងលើ​បាន​ឈប់​មួយសន្ទុះ​មុននឹង​បន្ត​រត់​យ៉ាង​លឿន​។ អ្នកជិះ​ម៉ូតូ​ម្នាក់​បាន​ព្យាយាម​តាម​ប្រមាញ់ ប៉ុន្តែ​គួរ​សោកស្ដាយ​គាត់​មិនបាន​តាម​ទាន់​ឡើយ ហើយ​អ្វីមួយ​នេះ​ក៏​លោត​ចូល​ក្នុងព្រៃ​ទៅ​បាត់​។​

​ ​ក្រោយ​បង្ហោះ​ចូល​បណ្ដាញ YouTube ដោយ​ម្ចាស់​គណនី Fredography កាលពី​ថ្ងៃទី ២២ ខែមីនា​នេះ និង​បាន​ល្បី​រន្ទឺ​ដោយមាន​មនុស្ស​ចុច​មើល​ដល់​ទៅ ២ លាន​ដង មនុស្ស​ជាច្រើន​ក៏បាន​លើកឡើង​នូវ​ទ្រឹស្ដី​ផ្សេងៗ​គ្នា ដោយ​អ្នកខ្លះ​បាន​និយាយថា អ្វីមួយ​ដែល​ហាក់ដូច​មនុស្ស​នេះ​ប្រហែលជា​មនុស្ស​មកពី​ក្រុម​កុលសម្ព័ន្ធ​ឈ្មោះ “Mante”៕

Leave a Reply

Your email address will not be published. Required fields are marked *