គ្រោះរាំងស្ងួតនៅឥណ្ឌាបានបង្ខំឱ្យស្តេចពស់វែកចូលភូមិរកទឹកផឹក!(មានវីដេអូ)
ស្តេចពស់វែកជាធម្មតាគឺតែងបញ្ចៀសការតតាំងជាមួយមនុស្ស ប៉ុន្តែពេលជួបគ្រាអាសន្នអន់ក្រ ស្តេចពស់លែងខ្វល់អ្វីទាំងអស់។ ពស់សាហាវនេះស្រេកទឹកខ្លាំងពេកអំឡុងគ្រោះរាំងស្ងួត រហូតដល់ថ្នាក់វាហ៊ានប្រថុយចូលក្នុងភូមិឥណ្ឌាមួយដើម្បីរកទឹកផឹក។
វីដេអូដ៏អស្ចារ្យនេះបានបង្ហាញ អ្នកភូមិចិត្តល្អកំពុងមើលថែទាំសត្វព្រៃក្នុងមូលដ្ឋានមួយនេះ របស់ពួកគេ។ គេឃើញបុរសម្នាក់កំពុងស្រោចទឹកសុទ្ធលើក្បាលពស់ ខណៈដែលពស់នោះខំប្រឹងផឹកទឹកយ៉ាងត្រហេបត្រហបបំផុត។
បុរសម្នាក់នោះ ដោយដឹងថាស្ថានភាពអាចផ្លាស់ប្តូរទៅជាអាក្រក់គ្រប់ពេលនោះ បានកាន់ឧបករណ៍ចាប់ពស់ ដូច្នេះគាត់អាចចាប់ពស់នេះបានក្នុងករណីមានរឿងមិនស្រួលកើតឡើង។ មិត្តគាត់បានជួយចាប់កន្ទុយពស់ដើម្បីទប់ស្កាត់វាពីការវាយប្រហារមកលើគាត់។
ពស់ប្រវែង ៣,៦ ម៉ែត្រនេះត្រូវបានសង្គ្រោះនៅភូមិមួយក្នុងទីប្រជុំជន Kaiga ។ ផ្នែកខ្លះនៃប្រទេសឥណ្ឌាបានរងគ្រោះរាំងស្ងួត ជាហេតុធ្វើឱ្យខ្វះទឹកជាខ្លាំង៕