បុរសអ្នកសុំទានបានធ្វើអោយឆ្កូតឡាន AUDITដោយអចេតនា គាត់ធានាសងថ្លៃជួសជុលអោយម្នាស់ឡាន ប៉ន្តែម្ចាស់ឡានមិនព្រមយក ចុងក្រោយធ្វើរឿងអស្ចារ្យមួយ
បុរសអ្នកសុំទានបានធ្វើអោយឆ្កូតឡាន AUDITដោយអចេតនា គាត់ធានាសងថ្លៃជួសជុលអោយម្នាស់ឡាន ប៉ន្តែម្ចាស់ឡានមិនព្រមយក ចុងក្រោយធ្វើរឿងអស្ចារ្យមួយថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់បុរសកំសត់ម្នាក់។ ដែលគាត់បានសរសេររៀបរាប់រឿងរ៉ាវរបស់គាត់តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់។
លោកម៉ា និងកូនប្រុសរបស់គាត់ ជាជនពានាចរគ្មានគោលដៅច្បាស់លាស់ទេ។មានន័យថា ពួកគាត់ទៅដល់កន្លែងណាស្នាក់នៅកន្លែងនោះតែម្តង។ថ្ងៃមួយ លោក ម៉ា និងកូនប្រុសរបស់គាត់បានដើរទៅខាងក្រៅក្នុងគោលបំណងដើម្បីទៅសុំទាន ប៉ន្តែមិនទាន់បានសុំផងស្រាប់តែដៃដន្យកូនប្រុសរបស់គាត់ដើរមិនប្រយត្ន័ធ្វើអោយឆ្កូតឡាន សេរីទំនើប ម៉ាក Audit។ ប៉ន្តែគាត់មិនបានរត់គេចពីស្ថានភាពនេះទេ ផ្ទុយទៅវីញបែរជានៅទន្ទឹងរងចំាម្ចាស់ឡានដើម្បីដោះស្រាយ។
ពេលម្ចាស់ឡានដើរចេញពីភោជីយដ្ឋាន មកដល់ជិតឡាន លោក ម៉ា បានស្ទុះមកនិយាយជាមួយម្ចាស់ឡានដោយទំនួលខុសត្រូវថា៖ អោយខ្ញុំសូមទោសលោកប្រុស កូនប្រុសរបស់ពូដើរមិនប្រយត្ន័បានធ្វើអោយឆ្កូតឡានលោកប្រុស ពូនឹងធានាសងថ្លៃខូចខាតទំាងអស់ នៅពេលដែលពូមានលុយគ្រប់ ភ្លាមនោះម្ចាស់ឡានសេរីទំនើបបាននិយាយតបទៅវិញថា ពូមិនបាច់សងទេ ប៉ន្តែគាត់នៅតែទទូចចងសង។
ស្រាប់តែម្ចាស់ឡានបាននិយាយថា បើពូចងសងចឹងពូ និងកូរបស់ពូមកធ្វើការអោយខ្ញុំមក ព្រោះតែខ្ញុំកំពុងស្វែងរកអ្នកបើឡានដែលមានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ ហ៊ានទទួលកំហុសដែលខ្លួនបានធ្វើ។គ្រាន់តែលឺបែបនេះធ្វើអោយគាត់រំភើបរហូតទឹកភ្នែករមាលស្រក់ទំាងមិនដឹងខ្លួន។
ប្រភព៖camtv.khmerpluz