ចែកគ្នាដឹងផង!! អ្នកវិទ្យាសាស្រ្តផ្នែកសុខភាពប្រាប់ពីវិធីសាស្រ្តងាយៗ ដេីម្បីបញ្ឈប់ ការហូរឈាមច្រមុះ ដ៏មានប្រសិទ្ធភាព និងមានភាពឆាប់រហ័ស
ជាការពិតជាក់ស្ដែងខ្លាំងណាស់ បញ្ហាហូរឈាមច្រមុះតែងតែកេីតមានឡេីងលេីមនុស្សគ្រប់វ័យមិនថា ចាស់ ឬក្មេងឡេីយដែលភាគច្រេីនកេីតនៅលេីកុមារ ព្រោះពួកគេងាយនឹងរងរបួសគ្រប់ពេលវេលា នៅពេលរត់លេង ឬដេីរលេងនៅពេលមានអាកាសធាតុក្ដៅខ្លាំង។
•វិធីសាស្រ្ដសង្រ្គោះបឋម នៅពេលមានការហូរឈាមច្រមុះ ក្នុងករណីមិនមានអាការៈធ្ងន់ធ្ងរ ជាដំបូងអ្នកត្រូវអង្គុយចុះ ឬឈរ ដោយអោនក្បាលចុះក្រោម ដេីម្បីអោយហូរទៅតាមរន្ធច្រមុះ។ អ្នកអាចប្រេីក្រដាសស្អាត ឬកន្សែងត្រជាក់ ញត់ទៅក្នុងរន្ធច្រមុះ ដេីម្បីឃាត់ឈាមកុំ
អោយហូរ ចៀសវាងការគេង ឬងេីយក្បាលឡេីងលេី ដោយយកទឹកមកទះនៅលេីថ្ងាស ដែលចាស់ៗជំនាន់មុនតែងតែបង្គាប់ប្រាប់ ប៉ុន្តែផលវិបាកវាអាចធ្វេីអោយប៉ះពាល់ដល់សរសៃឈាមខួរក្បាល និងអាចធ្វេីអោយឈាមចូលទៅក្នុងបំពង់កជាដេីម។
•ការច្របាច់ និងការសង្កត់:
វិធីសាស្រ្តនេះងាយស្រួលបំផុត ក្នុងការឃាត់ឈាមកុំអោយមានការហូរឈាមច្រមុះកាន់តែខ្លាំង ដោយធ្វេីការច្របាច់ និងសង្កត់ ដោយប្រេីមេដៃ និងចង្អុលដៃ សង្កត់ទៅលេីផ្នែកទន់នៃច្រមុះ និងផ្នែកដែលមានឈាមហូរចេញមក។ បន្ទាប់មកសង្កត់ច្រមុះអោយបាន
១០ ទៅ១៥នាទី ដោយធ្វេីការដកដង្ហេីមតាមមាត់ និងសង្កត់រយៈពេល ៥នាទីបន្ថែមទៀត បេីសិននៅមានឈាមហូរ ដោយបន្ធូរកម្លាំងសង្កត់បន្តិច ចៀសវាងការគេងដែលធ្វេីអោយឈាមចូលក្នុងបំពង់ក។
•ក្រដាសស្អាត ឬកន្សែងត្រជាក់ និងទឹកកក:ដេីម្បីបញ្ឈប់ការហូរឈាមច្រមុះ ធាតុត្រជាក់របស់ទឹកកកអាចធ្វេីអោយសរសៃឈាមដែលនៅស្រទាប់ស្បែកនៃច្រមុះ បន្ថយល្បឿនលំហូរឈាម និងបញ្ឈប់ការហូរឈាមបានយ៉ាងរហ័ស
ពិសេសវាជួយបញ្ចុះកម្ដៅ កាត់បន្ថយការរលាកធ្ងន់ធ្ងរ។ វិធីសាស្រ្តប្រេីប្រាស់ ក្រដាស់ត្រជាក់ ឬកន្សែងត្រជាក់ ជាមួយដុំទឹកកក ២-៣ដុំ ដោយស្អំលេីផ្នែកទន់នៃច្រមុះរយៈពេល ៥ទៅ១០នាទី។
•ទឹកអំបិល:
ដេីម្បីសម្អាតច្រមុះដែលមានកំណកធូលី និងកំទេចកំទីដែលស្ទះដោយខ្លួនឯង អ្នកអាចប្រេីប្រាស់ទឹកអំបិលក្នុងការលាងសំអាត និងក្នុងការព្យាបាលការហូរឈាមច្រមុះ យ៉ាងងាយស្រួលរហ័ស និងមានប្រសិទ្ធភាពផងដែរ។
សូមចង់ចាំថាប្រសិនបេីអ្នកបានអនុវត្តវិធីទាំងនេះហេីយ នូវតែមានបញ្ហាហូរឈាមច្រមុះនេះមានសភាពធ្ងន់ធ្ងរ សូមអញ្ជេីញទៅកាន់មន្ទីរពេទ្យ ដេីម្បីធ្វេីការព្យាបាលអោយបានឆាប់រហ័ស ចៀសវាងសភាពកាន់តែធ្ងន់ធ្ងរជាងនេះ។
និស្សិតវេជ្ជសាស្រ្ត: លឹម ឡេងឈុន
Medical student: Lim Lengchhun