មិននឹកស្មានសោះថា ផ្លែឪឡឹកជារុក្ខជាតិឱសថមួយមុខប្រៀបបានយិនសិនពាន់ឆ្នាំ អាចជួយព្យាបាលជម្ងឺ…
ឪឡឹកមិនត្រឹមតែជាផ្លែឈឺដែលមានរសជាតិឆ្ងាញ់មួយមុខប៉ុណ្ណោះទេ វាថែមទាំងជារុក្ខជាតិឱសថមួយមុខដែលអាចជួយព្យាបាលជម្ងឺមួយចំនួនបានផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃផ្លែឪឡឹក៖
ពាក្យវិទ្យាសាស្ត្រ: CUCURBITACEAE
១. លក្ខណៈរុក្ខជាតិ:ជាវល្លិ៍រស់បាន១រដូវ វល្លិ៍មានរោម មានដៃសម្រាប់តោង ។
២. ស្លឹក:ស្លឹកទោលដុះឆ្លាស់ទងពណ៌បៃតងមានឆែកជ្រៅៗ គែមស្លឹកមានធ្មេញរណារធំៗ ទងស្លឹកមានរោមច្រើន ។
៣. ផ្កា:ពណ៌លឿងចេញពី ប្រគាបស្លឹក ឆែកជា៥ ។
៤. ផ្លែ:រាងមូលដូចបាល់ រាងវែង រាងពងក្រពើ សំបករលោងពណ៌ឆ្នូតលឿង ស បៃតងចាស់ ។ សាច់ក្នុងផ្លែទុំពណ៌ក្រហម ពណ៌លឿងមានគ្រាប់ច្រើន ។
៥. រសជាតិ:ផ្លែវាផ្អែមធាតុត្រជាក់
៦. សមាសធាតុគីមី:ផ្លែវាមានជាតិ Citrullin, Caroten, Lycopin, Mannitol មាន Pectine ច្រើន។ ជាតិ Vitamine A et Vitamine C មានតិច មាន Acid amin ១ឈ្មោះ α-amino-β (Pyrazolyl-N) Propionic acid ។ គ្រាប់មានជាតិប្រេង ហើយអាចផ្លាស់ប្ដូរពី 20-40% ។ ហើយនៅមាន Acid amin(-) β-pyrazolyl- ylal-amin ។
៧. ការព្យាបាល:សំបកផ្លែ ក្ដៅខ្លួន ស្រេកទឹក ហើមទាច នោមទាស់ ទឹកនោមផ្អែម លើសឈាម ហើមរលាកតំរងនោម រាកមួល ចេញឈាម ។
៨. ផ្នែកប្រើប្រាស់:សំបកផ្លែ
៩. កន្លែងដាំដុះ:គេដាំក្នុងចំការជាដំណាំកសិកម្ម ។ បន្ដពូជដោយគ្រាប់ ។
១០. កំណត់សំគាល់:*** សំគាល់៖ ចាស់ៗដំណាលថាឫសឪឡឹកពុល
#ប្រភពមកពីANTរុក្ខជាតិឱសថកម្ពុជា