គូស្នេហ៍មួយគូរ ស្រលាញ់គ្នាបាន៥ឆ្នាំ តែខាងស្រីបានបែកចិត្តរត់តាមបុរសអ្នកមានទ្រព្យម្នាក់ ចុងក្រោយក៏ជួបរឿងភ្ញាក់ផ្អើល…

នៅក្នុងសម័យបច្ចុប្បន្នយើងនេះ មិនថាចាស់ឬក្មេងនោះទេសុទ្ធតែប្រាថ្នាចង់បានក្តីស្រលាញ់មួយដែលជាក់លាក់ពិតប្រាកដើម្បីយកធ្វើជាគូអនាគតនៅថ្ងៃមុខ។ ប៉ុន្តែការប៉ងប្រាថ្នាចង់បានមួយនេះមិនប្រាកដថាបានដូចបំណងទាំងស្រុងឡើយ គូស្នេហ៍ខ្លះក៏បានដើរដល់គោលដៅដូចបំណង ចំណែកគូស្នេហ៍ខ្លះទៀតត្រូវពង្រាត់ដោយសារអ្នកទី៣ ឬបុគ្គលទាំងសងខាងណាមួយអស់ចិត្តរួចក៏បែកចិត្តរត់ទៅរកអ្នកថ្មី ដោយសារតែបែបនេះហើយទើបមាននាក់ខ្លះត្រូវយំសោកដោយសារស្នេហ៍ ចំណែកនាក់ខ្លះទៀតក៏ស្តាយក្រោយដោយសារតែការគិតខុសមួយពេលរបស់ខ្នួនដែលបានបោះបង់មនុស្សល្អ រួចបែកចិត្តទៅរកអ្នកដែលមានទ្រព្យសម្បត្តិទៅវិញ។ នេះជារឿងពិតរបស់បុរសម្នាក់ មានឈ្មោះថាសីហា ដែលកើតក្នុងត្រកូលអ្នកក្រ បុរសរូបនេះបានមានទំនាក់ជាមួយនារីស្រស់ស្អាតម្នាក់ដែលមានឈ្មោះថាពិសី នារីនោះជាមិត្តភក្តិរួមថ្នាក់និងរៀនសាលាជាមួយគ្នាតាំងពីថ្នាក់បឋមរហូតដល់ថ្នាក់មហាវិទ្យាល័យ។ រាល់ពេលចេញពីសាលារៀនសីហាតែងតែបបួលពិសីទៅញាំប្រហិតនិងទឹកអំពៅជារៀងរាល់ថ្ងៃ ភាពស្និតស្នាលបែបនេះរវាងពួកគេទាំងពីរក៏បង្កើតបានទៅជាស្នេហា ហើយក៏ត្រូវបានដឹងឮដោយឪពុកម្តាយទាំងសងខាង។ លុះដល់ពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យសីហាក៏ទទួលបានអាហាររុបករណ៍ទៅរៀននៅទីក្រុងភ្នំពេញ ចំណែកពិសីនាងមិនបានបន្តការសិក្សាទៀតទេនាងបានដាក់ពាក្យចូលធ្វើការជាបុគ្គលិកធនាគារនៅទីក្រុងភ្នំពេញមួយកន្លែង រូបគេទាំងពីរក៏បានឪពុកម្តាយធ្វើដំណើរចេញពីស្រុកកំណើតមកបន្តការសិក្សានិងធ្វើការងាររៀងខ្លួន។ ពេលមកដល់ទីក្រុងភ្លាម សីហាបានជួលបន្ទប់មួយកន្លែងដោយបានស្នាក់នៅជាមួយពិសីហើយពួកគេទាំងពីរបានរួមរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ

ជារៀងរាល់ព្រឹកសីហាតែងតែឌុបពិសីទៅធ្វើការជារៀងរាល់ថ្ងៃជាមួយនិងម៉ូតូចាស់ដែលឪពុកម្តាយរបស់គេទិញឲ្យនោះ រាល់ពេលល្ងាចចេញពីសាលារៀនសីហាតែងតែមកអង្គុយចាំយកពិសីជាប្រចាំ រួចទើបពួកគេទៅញាំអាហារពេលល្ងាចនៅផ្ទះជាមួយគ្នា។ រំលងបានមួយខែពិសីក៏បានត្រូវថៅកែដំឡើងនាងឲ្យទៅជាលេខាផ្ទាល់ខ្លួនរបស់ថៅកែរូបនោះ ពិសីក៏ចាប់ផ្តើមមានអតចរិតខុសផ្លែកពីធម្មតានាងតែងតែទានេះទានោះពីសីហាទាំងដែលដឹងថាសីហាគ្មានអ្វីសោះនៅក្នុងខ្លួន ថ្ងៃបន្ទាប់សីហាបានឌុបពិសីទៅធ្វើការដូចរាល់ដងទាំងដែលពិសីមិនសប្បាយចិត្តទាល់តែសោះលុះទៅដល់កន្លែងធ្វើការថៅកែរូបនោះក៏បានសួរពិសីថា: មានរឿងអ្វីទើបបានជាទឹកមុខពិសីដូចជាស្រពោនមិនសប្បាយចិត្តទាល់តែសោះ? ពិសីក៏បានឆ្លើយតបទៅថៅកែវិញថា: នាងចង់បានទូរស័ព្ទសេរីទំនើបមួយគ្រាន់ទុកថតរូបនិងcallសួរសុខទុកឪពុកម្តាយព្រោះទូរស័ព្ទចាស់វាបានខូចទៅហើយ។ ថៅកែរូបនោះឮដូច្នោះក៏បានបំពេញណងពិសីដោយនាំនាងទៅទិញទូរស័ព្ទសេរីទំនើបដែលនាងចង់បាននោះ ពិសីនាងសប្បាយចិត្តណាស់ក្រោយពេលទិញរួចថៅកែក៏បានបបួលនាងទៅញាំអាហារនៅខាងក្រៅនៅពេលល្ងាចនោះ ពិសីនាងក៏បានឆ្លើយយល់ព្រមភ្លាម លុះដល់ពេលល្ងាចនាងក៏បានcallប្រាប់សីហាថាមិនបាច់ចាំមកយកនាងទេ! នាងបានកុហកសីហាថា: រវល់ជាប់ញាំអីខាងក្រៅជាមួយមិត្តរួមការងារ បងទៅផ្ទះមុនចុះ!យប់បន្ទិចអូននិងទិញអីផ្ញើរបង។ សីហាក៏មិនបានគិតអីច្រើនណាមួយគេក៏មិនហ៊ានហាមពិសីដែលព្រោះនាងកំពុងតែខឹង ព្រោះតែចង់ឲ្យសង្សារខ្លួនសប្បាយចិត្តសីហាក៏បានស្តាប់ធ្វើតាមនៅអ្វីដែលពិសីនាងបាននិយាយ។ លុះដល់វេលាយប់ជ្រៅម៉ោងប្រហែលជា ១១យប់ទៅហើយទើបពិសីនាងមកដល់បន្ទប់ជួលវិញ សីហាមានការភ្ញាក់ផ្អើលជាខ្លាំងដោយឃើញពិសីមកវិញកាន់នៅម្ហូបឆ្ងាញ់ជាច្រើននិងសម្លៀកបំពាក់ថ្មីថ្លៃមួយចំនួនផងដែរ សីហាមានការងើងឆ្ងល់ក៏សួរពិសីថា: អូន!បានលុយមកពីណាទិញរបស់នេះច្រើនយ៉ាងនេះ? ពិសីក៏បានឆ្លើយទៅវិញថា!!! គឺមិត្តរួមការងាររបស់អូនស្រីៗគេទិញឲ្យនឹងណា សីហាឮដូច្នោះក៏មិនបានគិតឬសួរទៅពិសីច្រើនឡើយព្រោះគេដឹងត្រឹមថា ពិសីនាងមិនដែលហានធ្វើអីផ្តេសផ្តាសលើសពីនិងឡើយ។ ពិសីតែងតែធ្វើទង្វើរបែបនេះជារៀងរាល់ថ្ងៃ ដោយនាងតែងតែចេញទៅនេះទៅនោះជាមួយថៅកែជារៀងរាល់ពេលចេញពីធ្វើការហើយគ្រប់ពេលដែលសីហាcallសួរ នាងតែងតែនិយាយថារវល់ទៅញាំអីជាមួយមិត្តរួមការងារ សីហាក៏កើតការសង្ស័យនៅទង្វើររបស់ពិសី លុះស្អែកឡើងគេក៏បានដាក់ច្បាប់មិនចូលរៀនរួចទៅចាំខ្លងមើលពីសីដល់កន្លែងធ្វើការងារ។ នៅពេលល្ងាចចេញពីធ្វើការនោះសីហាក៏បានឃើញពិសីនិងបុរសស្លៀកពាក់អាវធំមួយ!ច្បាស់ណាស់ថាបុរសនោះគ្មាននរណាក្រៅពីថៅកែរបស់ពិសីឡើយ! ពិសីនិងបុរសដែលជាថៅកែរូបនោះក៏បានដើរបណ្តើរគៀកើយគ្នាប្រៀបដូចជាប្តីប្រពន្ធអញ្ចឹង! សីហាឃើញបែបនេះក៏ទ្រាំមិនបានក៏ស្ទុះរត់ទៅចាប់ដៃពិសីរួចសួរថាបុរសនោះជានរណា? ពិសីនាងធ្វើដូចជាមិនស្គាល់សីហាអញ្ចឹងនាងមិននិយាយស្តីសូម្បីតែមួយមាត់ បុរសជាថៅកែឆ្ងល់រួចក៏សួរទៅពិសីថា! តើបុរសនោះជានរណា? នាងក៏បានឆ្លើយទៅវិញថាអូនមិនដែលស្គាល់គាត់ទេ!គាត់គ្រាន់តែជាអ្នករត់ម៉ូតូឌុបដែលជូនអូនមកធ្វើការតែប៉ុណ្ណោះ!គ្មានអ្វីលើសលុបនឹងទេបងកុំបារម្ភអី! សីហាឮពិសីនិយាយបែបនេះក៏រូបគេនៅតែតាមតោងអង្វរពិសីរហូតដល់នាងខឹងហើយបាននិយាយដាក់សីហាថា! ចេញភ្លាមទៅខ្ញុំមិនដែលស្គាល់មនុស្សក្ររហាមដូចអ្នកឡើយសម្បត្តិត្រឹមអ្នករត់ម៉ូតូឌុបសោះហានតាំងខ្លួននិយាយថាជាសង្សារខ្ញុំ? ឆាប់ចេញភ្លាមទៅប្រយ័ត្នខ្ញុំប្តឹងប៉ូលីស!

សីហាឮបែបនេះគេឈឺចាប់ជាខ្លាំងព្រោះគេមិនដែលគិតថាពិសីហានធ្វើបែបនេះដាក់គេឡើយ រួចក្រោយមកគេក៏បានលេងដៃពិសីហើយដើរចេញទៅផ្ទះទាំងទឹកភ្នែក ចំណែកពិសីនិងថៅកែនោះក៏បានបន្តដំណើរទៅកន្លែងញាំអាហារពេលល្ងាចយ៉ាងសប្បាយចិត្ត។ ប៉ុន្មានខែក្រោយមកនាងក៏បានរៀបការជាមួយថៅកែនោះតាមប្រពៃណី។
អស់រយ:ពេល១ឆ្នាំក្រោយមក សីហាក៏បានប្រឡងចប់ហើយមានការងារជាអ្នកជំនួញធំម្នាក់បើនិយាយពីប្រាក់ចំណូលវិញ១ខែរាប់លានដុល្លារ មានផ្ទះវីឡាធំៗនិងឡានជិះសេរីទំនើបផងដែរ។ ក្រលែកទៅមើលពិសីដែលជាអតីតសង្សារចាស់របស់សីហាវិញ នាងត្រូវថៅកែនោះវាយធ្វើបាបនាងជារៀងរាល់ថ្ងៃ ហើយថៅកែនោះមិនបានខិតខំរកលុយនោះទេ រូបគេបែរមានស្រី ដើរផឹកសីុប៉ោលែដោយទុកឲ្យពីសីជាអ្នករាប់រងរកសីុចិញ្ចឹមគេវិញ។ មិនយូរប៉ុន្មានសីហាក៏បានរៀបការជាមួយនារីម្នាក់ដែលជានារីសុភាពរៀបសារចេះសន្សំទុកដាក់ចេះជួយទុកធុរ:សីហានៅពេលដែលសីហាត្រូវការនាងជាចាំបាច់។ក្រោយមកពិសីបានជួបប្រទះសីហានៅហាងគុយទាវមួយកន្លែង ពិសីមើលទៅសីហាដូចរីកចម្រើនខ្លាំងណាស់ហើយគ្រួសាររបស់គេដូចមានសុភមង្គលណាស់ ចំណែកពិសីបានត្រឹមអង្គុយមើលសីហាពីចម្ងាយមិនហានទៅជួបឬនិយាយរកព្រោះនាងនៅចាំពីសម្តីនាងដែលនាងធ្លាប់បាននិយាយស្តីដាក់សីហាកាលពីលើកមុន នាងបានត្រឹមតែនឹកនិងស្តាយក្រោយនៅពេលដែលមានមនុស្សល្អមិនចេះថែរក្សាបែជាយកទ្រព្យសម្បត្តិជាធំនឹងខកចិត្តនៅពេលដែលនាងជ្រើសមនុស្សខុស។
តម្លែអប់រំ: កុំឲ្យមើលងាយមនុស្សតែសម្បកក្រៅ ឲ្យមនុស្សយើងត្រូវផ្តល់តម្លៃទៅអនាគតនិងការខំប្រឹងរបស់គេ ខិតខំព្យាយាមរៀនសូត្រ។
អត្ថបទដោយ៖ រ៉ាណុត

Leave a Reply

Your email address will not be published. Required fields are marked *