ព្រឺរោមខ្ញាក កញ្ញាសុវត្ថិឌី ធារីកា បកស្រាយបទ “បងដើរកាត់ព្រៃ”(មានវីដេអូ)

កញ្ញា សុវត្ថិឌី ធារីកា គឺជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ ដែលទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជនរហូតមកទល់ពេលនេះ បើទោះបី ធារីកា មិនបានលើកពានក៏ដោយ តែទឹកដមសំនៀងរបស់នាង នៅតែដក់ជាប់ក្នុងអារម្មណ៍របស់អ្នកស្តាប់ដដែល។ ចំណែកកាលពីពេលកន្លងទៅ គេក៏បានឃើញ ធារីការបានបង្ហោះវីដេអូចម្រៀងមួយ ដែលបានច្រៀងនូវបទពីដើមរបស់អធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត ដែលមានចំណងជើងថា “បងដើរកាត់ព្រៃ ” ដោយក្នុងនោះកញ្ញា ក៏បានសរសេរសារមួយផងដែរថា៖ “ដោយសារតែការស្រលាញ់ចូលចិត្តបទពីដើម នាងខ្ញុំសូមជូនចំរៀងមួយបទទៀត ដែលប្រគុំដោយ ក្រុមតន្រ្ដីយុវវជន”។

គួររំលឹកឡើងវិញបន្តិចផងដែរថា ព្រោះតែស្រឡាញ់ក្នុងវិស័យសិល្បៈ ធារីកា ធ្លាប់បាន​ចូល​ប្រឡង​ក្នុងកម្មវិធីជាច្រើនដែលមានដូចជា៖

– នៅ​ឆ្នាំ ២០០៩ ក្នុង​កម្មវិធី The star verities (ដឹស្តារវឺរាយធីស) TV 3 ជាប់លេខ១ – នៅ​ឆ្នាំ២០១០ ក្នុង​កម្មវិធី Kodomo ជំនាន់​ទី ២ ជាប់​នៅ​ជយលាភី ១ ឯក – បន្ទាប់មក​បាន​ដាក់​ប្រលង​ក្នុង​កម្មវិធី ពេជ្រ​កំពុងច្នៃ – នៅ​ឆ្នាំ ២០១៤ ក្នុង​កម្មវិធី ផ្កាយ​រះ​ក្នុង​សួន – នៅ​ក្នុង​ឆ្នាំ ២០១៥ ក្នុង​កម្មវិធី Carabao concert ប៉ុស្តិ៍​បាយ័ន​ធ្លាក់​ម្ដង​ ​ដោយ​ហេតុ​ថា​មិន​គ្រប់​អាយុ​។ តែ​ដាក់​ម្ដង​ទៀត​ជាប់​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​លេខ៥ – នៅ​ឆ្នាំ ២០១៥ នាង​បាន​ប្រាប់​ថា បាន​​ដើរ​ដាក់​ពាក្យ​ប្រលង​ឡើង​វិល​មុខ ហើយ​​ក៏​បាន​ប្រលង​ក្នុង​កម្មវីធី សំនៀង​ចែងចាំង (២០០០០ នាក់​ជាប់​បាន​ជុំ​ទី ២៤) និង The voice Cambodia season 1។ ធារីកា ថ្លែង​ថា “ជាប់​ដល់​វគ្គ​ចុច​កៅអី តែ​ចង្រៃ​អី​ដាក់ពាក្យ​ទៅ គេ call មក​ជាប់​បាន​ទាំង២ កម្មវិធី​រួច​ហើយ​បោះបង់​កម្មវិធី​មួយ​ចោល​នោះ​គឺ the voice Cambodia”។ ចំពោះកម្មវិធី​ចុង​ក្រោយ​គេ គឺក្រោយ​គេ គឺ​កម្មវិធី Cambodian Idol ដែល​ជា​លទ្ធផល នាង​បាន​ជាប់​ដល់ Top 4 ។ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្ដី នាងប្រាប់​ថា សម្រាប់​នាង គឺ​​​ជោគជ័យហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *