អបអរសាទរ! កសិករខ្មែរ នៅខេត្តមណ្ឌលគីរី ទទួលបានជោគជ័យ ក្នុងការដាំសាកល្បង ស្ពៃបូកគោ និងការ៉ុត ធ្វើឲ្យពួកគាត់មានក្តីសង្ឃឹម នឹងអាចឈានទៅដល់ការពង្រីកការដាំដុះក្នុងខេត្តនេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនាពេលអនាគត

កាលពីពេលកន្លងទៅឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេករបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ប្រាប់ឲ្យដឹងថា កសិករ នៅភូមិចំការតែ បានធ្វើការដាំដុះ ស្ពៃបូកគោ និងការ៉ុត សាកល្បង ទទួលបានផលល្អប្រសើរ ហើយ អាចឈានទៅដល់ការពង្រីកការដាំដុះក្នុងខេត្តមណ្ឌលគីរី នេះ សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនាពេលអនាគត់។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមថា៖

“តាមរយៈការដាំដុះ ស្ពៃបូកគោ និងការ៉ុត សាកល្បង របស់កសិករ គ្រី ម៉េង ឃៀង នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បានបង្ហាញឲ្យឃើញថា៖ ដំណាំទាំងពីរប្រភេទនេះអាចទទួលបានផលល្អប្រសើរ ដែលជាក្តីសង្ឃឹមរបស់កសិករ អាចឈានទៅដល់ការពង្រីកការដាំដុះក្នុងខេត្តនេះ សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនាពេលអនាគត។”៕

    

Leave a Reply

Your email address will not be published. Required fields are marked *