តុលាការខេត្តកំពង់ឆ្នាំង ឃុំខ្លួនវេជ្ជបណ្ឌិតជើងល្អ ដែលចាប់រំលោភអ្នកគ្រូពេទ្យក្រមុំ ក្នុងបន្ទប់ទឹក

ខេត្តកំពង់ឆ្នាំង ៖ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ តុលាការសាលាខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនវេជ្ជបណ្ឌិត ដែលចាប់រំលោភអ្នកគ្រូពេទ្យក្រមុំស្រស់ស្អាត ក្នុងបន្ទប់ទឹក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ជនល្មោភកាម ដែលតុលាការឃុំខ្លួននេះ មានឈ្មោះ ហេង សេងហ៊រ ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភអ្នកគ្រូពេទ្យក្រមុំម្នាក់ នៅក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការសចាប់ខ្លួន ឈ្មោះ ហេង សេងហ៊ ជាគ្រូពេទ្យ ផ្នែកពិគ្រោះជំងឺដំបូង នៅក្នុងមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ( គាត់មាន គ្លីនិកឯកជនមួយ នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ដែលមានជំនាញឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក មនុស្សចាស់ និងកុមារ ) ។

ការចាប់ខ្លួនលោកវេជ្ជបណ្ឌិតរូបនេះ ធ្វើឡើង ក្រោយពីមានពាក្យបណ្តឹងរបស់អ្នកគ្រូពេទ្យក្រមុំស្រស់ស្អាតម្នាក់ ចោទប្រកាន់លើជនសង្ស័យថា បានចាប់រំលោភលើរូបនាងនៅក្នុងបន្ទប់ទឹក ខណៈនាងបានចូលក្នុងបន្ទប់ទឹកនា ហើយជនសង្ស័យបានដើរចូលទៅតាមក្រោយដោយចាប់ឱបនាងពីក្រោយប៉ុនប៉ងផ្តួលនិងរំលោភ ប៉ុន្តែត្រូវបាននាងរើបម្រះរួចហើយរត់ចេញក្រៅមកគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ ទើបបានរួចផុតពីក្រញាំដៃព្រានកំណាចល្មោភកាមនេះ៕

ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *