សូមជួយស៊ែរផង! ការព្យួរសេរ៉ូម អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួន បើសិនជាមិន…
បងប្អូនប្រិយមិត្តជាច្រើន ប្រាកដជាមិនទាន់ដឹងពីអត្ថន័យនៃពាក្យសេរ៉ូមនៅឡើយនោះទេ ហើយមានមនុស្សមួយចំនួនតែងតែចង់ដាក់សេរ៉ូមនៅពេលដែលមិនស្រួលខ្លួន និងមានការអស់កម្លាំងជាដើមនោះ ចំពោះបញ្ហានេះ បងប្អូនប្រិយមិត្តប្រាកដជាបានជ្រាប និងយល់ដឹងកាន់តែច្បាស់ ចំពោះបញ្ហាទាំងអស់នេះ។
តាមការលើកឡើយពីក្រុមវេជ្ជបណ្ឌិតជំនាញបានលើកឡើងថា ចំពោះអ្នកជម្ងឺដែលនៅទទួលទានបាន គួរតែជៀសឲ្យឆ្ងាយពីសេរ៉ូម មិនគួរគម្បីព្យួរសេរ៉ូមទេ ព្រោះវាអាចបង្កឲ្យប៉ះពាល់ចំពោះសុខភាព ដូច្នេះសេរ៉ូម គឺសំរាប់តែអ្នកជម្ងឺដែលឈឺធ្ងន់ ហើយទទួលទាន អ្វីមិនបានសោះ គឺដើម្បីជំនួញកម្លាំង។
ចំពោះការដាក់សេរ៉ូមដោយមិនត្រឹម ក៏ដូចជាមិនសមហេតុផលដូចការលើកឡើងខាងលើ នោះនឹងអាចបង្កអោយយើងគ្រោះថ្នាក់ខ្លាំងបំផុត រហូតដល់ បាត់បង់ជីវិត ដូចជាធ្វើឲ្យស្លេកស្លាំង ត្រជាក់ចុងដៃជើង ឡើយស្វាយ លើសជាតិទឹក និងឡើងហើមជាដើម ហើយមួយវិញទៀតនោះ វាអាចបង្កឲ្រលាកយសួតរាំរ៉ៃ ក្នុងករណីដែលអ្នកជម្ងឺបានប្រើប្រាស់ហួសកម្រិត ឬក៏ខុសស្ថានភាព ដូចជា នៅទទួលទានបានច្រើនធម្មតា បែរប្រើសេរ៉ូមទៅវិញនោះ។
គួរបញ្ជាក់ដែលថា មានក្រុមគ្រូពេទ្យមួយចំនួនតូច ដែលមិនមានក្រុមសីលធម៌ច្បាស់លាស់ បានធ្វើការបោកបញ្ឆោតចំពោះអ្នកជម្ងឺមួយចំនួនដែលមិនមានជម្ងឺធ្ងន់ធ្ងរ ដោយការដាក់សេរ៉ូម ព្រោះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតពីគ្រោះថ្នាក់ដល់អ្នកជម្ងឺដែលមកព្យាបាលនោះទេ។
បងប្អូនជាអ្នកជម្ងឺដែលអាចទទួលទានបាន គួរតែចំណាយលុយអោយចំគោលដៅ ដោយយកលុយទាំងនោះសម្រាប់ទិញម្ហូបអាហារ និងបន្លែផ្លែឈើ ធម្មជាតិស្រស់ៗ មកទទួលទានជំនួសវិញ ព្រោះវាអាចផ្ដល់សារធាតុ បំប៉នសម្រាប់រាងកាយ ទៅតាមធម្មជាតិ និងឆ្លងកាត់ដំណើរ កិនរំលាយជាធម្មតា។ចំណាំ អ្នកជម្ងឺដែលចាំបាច់ត្រូវដាក់សេរ៉ូម គឺស្ថិតក្នុងករណី បាត់បង់ស្មារតី, នៅក្នុងបន្ទប់វះកាត់, ពេលបាត់បង់ឈាមច្រើន, ប្រភេទជម្ងឺឈឺធ្ងន់ធ្ងរ, ហូប ឬក៏ផឹកអ្វីមិនកើត។