សូមជួយចែករំលែកលើកទឹកចិត្តកូនខ្មែរមួយផង !កូនអ្នកខេត្តព្រៃវែងប្រឹងរៀនរហូតទទួលបានសញ្ញាបត្រ័ក្រហម ពីប្រទេសរុស្សីផ្នែកឯកទេស បេះដូង និង សរសៃរឈាម

នេះបើយោងតាមហ្វេសប៊ុករបស់បងប្រុសម្នាក់(ព្រុំ ចន្ទ័ សុទ្ធី)បានបង្ហោះសារមួយថា៖ទើបទទួលដំណឹងពីប្អូនថាះ ទីបំផុត កាតស៊ូព្យាយាមរបស់ ប្អូនប្រុសពៅខ្ញុំរយៈពេល 10ឆ្នាំបានសំរេចហើយ នឹង បាននាំមកនូវកិត្តយស់ដ៏ធំធេង មួយសម្រាប់គ្រួសារ និង សង្គមខែ្មរទាំងមូល ជាមួយ និង សញ្ញាបត្រ័ថ្នាក់ខ្ពស់បំផុត របស់ ប្រទេស រុស្សី  គឺ សញ្ញបត្រ័ ក្រហម វិជ្ជបណ្ឌិត ឯកទេស បេះដូង និង សរសៃរឈាម The Red Certificate of Doctor ស្ទើរតែមិនជឿរថាកូនខែ្មរមួយេនេះអាចធ្វើបាន…ហើយសព្វថ្ងៃនេះ គាត់កំុពង់បំពេញការងារ នូវមន្ទីរពេទ្យដ៏ល្បីមួយនៅទីនោះ។ គាត់ និង យក ចំណេះដឹងនេះមកបំរើប្រទេសជាតិ ក្នុងពេលឆាប់ៗនេះ….

យើងទំាងអស់ក៏សូមចូលរួមអបអរសាទរនឹងពត៏មានមួយនេះដែល ដែលកូនខ្មែរយើងអាចធ្វើបាន នឹងសង្ឃឹមថាប្អូនយកមុខវិជ្ជានេះមកការងារប្រទសជាតិ។សូមជូនពរអោយប្អនមានសុខភាពល្អនិឹងមានជោគជ័យក្នុងការងារនិងការសិក្សា។

លោកបានបន្ថែមថាឥឡូវនេះប្អូនប្រុសគាត់មានឈ្មោះថា  ព្រុំ​ សន្តិភាព គាត់ទើបតែមានអាយុ​​ ២៩ ឆ្នំា។គាត់បានវិលត្រឡប់មកប្រទេសកម្ពុជាវីញហើយកំពុងបំរើការងារក្នុងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម។ជាពិសេសជាងនេះទៅទៀតគាត់ជាអ្នកខេត្តព្រៃវែង។

Leave a Reply

Your email address will not be published. Required fields are marked *