ញាក់សាច់! មកទស្សនាវីដេអូ នៃការបាញ់ការសាកល្បង គ្រាប់រ៉ុកែត X-37B របស់សហរដ្ឋអាមេរិក (មានវីដេអូ)

(សហរដ្ឋអាមេរិក)៖ យោងតាមសារព័ត៌មាន AMERICAN MIRITARY NEWS បានចុះផ្សាយនៅថ្ងែច័ន្ទ,ទី១៨,ខែឧសភា នេះថា៖ រ៉ុកែត Atlas V អមជាមួយនឹងយានអវកាសពិសោធន៍ខ្នាតតូច របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានបាញ់សាកល្បង ចេញពីទីក្រុង Cape Canaveral កាលពីព្រឹកថ្ងៃអាទិត្យ។

បើតាម Tyler Strickland បាននិយាយថា“ ការបញ្ចោញរ៉ុក្កែត United Launch Alliance Atlas V ជាមួយកំលាំង USSF-7 សំរាប់កងកំលាំងអវកាសសហរដ្ឋអាមេរិក ក្នុងបេសកកម្មមួយដែលត្រូវបានឧទ្ទិសដល់អាមេរិកខ្លាំង”។

ការបាញ់បង្ហោះនេះដែរ បា​នធ្វើឡើងនៅម៉ោង៩ៈ១៤នាទីព្រឹក ហើយការបាញ់សាកល្បងយានអវកាស X-37B នេះដែរ គឺជាការបាញ់សាកល្បងលើកទី៦ ដោយធ្វើឡើងនៅស្ថានីយ៍ទ័ពអាកាស Cape Canaveral Launch Complex ៤១។

ការបាញ់បង្ហោះនេះគឺជាលើកទី៨៤ សម្រាប់រ៉ុកែត Atlas V និងបេសកកម្មទី១៣៩ របស់ ULA ប៉ុន្តែមានតែ៧លើកប៉ុណ្ណោះសម្រាប់ Atlas V ដែលមានការកំណត់ពិសេស ដែលអនុញ្ញាតឱ្យមានបន្ទុកធំទូលាយ និងមិនមានកម្លាំងរុញរ៉ុកែតរឹងមាំ ដោយមានកាំរស្មី X-៣៧B ប្រវែង ២៩ហ្វីត និងស្លាបប្រវែង ១៤ហ្វីត៕

Leave a Reply

Your email address will not be published. Required fields are marked *